អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំដែលពហុភាគីនិយមកំពុងប្រឈម

2022-04-25 16:01:10 |ប្រភព:CRI

  ថ្លែងក្នុងសុន្ទរកថាក្នុងទិវាអន្តរជាតិស្តីពីពហុភាគីនិយមនិងការទូតដោយសន្តិភាពកាលពីថ្ងៃទី ២៤ខែមេសា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំដែលពហុភាគីនិយមកំពុងប្រឈម។

  លោក Guterres បានថ្លែងថា សហគមន៍អន្តរជាតិគួរតែរួបរួមសាមគ្គីគ្នា និងខិតខំប្រឹងប្រែងដើម្បី “ ប្រែក្លាយឱ្យខណៈវិបត្តិទៅជាខណៈពេលពហុភាគីនិយម” ។ សហគមន៍អន្តរជាតិគួរតែខិតខំប្រឹងប្រែងបង្កើតពហុភាគីនិយមដែលមានលក្ខណៈជាបណ្តាញនិងប្រកបដោយបរិយាប័ន្ន។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាល និងមេដឹកនាំប្រទេសនានារំលឹកម្តងទៀតនូវពាក្យសន្យារបស់ខ្លួនចំពោះកិច្ចសន្ទនា និងផែនការដំណោះស្រាយជាសកល ពីព្រោះ "នេះគឺជាផ្លូវតែមួយគត់សម្រាប់សម្រេចសន្តិភាពប្រកបដោយនិរន្តរភាព "។