អ្នកតាមដានកើនឡើង ៣០ លាននាក់ក្នុងរយៈពេល ១០ ថ្ងៃ ! រឿងអំពីតារា Will Liu គ្រូបង្វឹកកីឡាដ៏មានប្រជាប្រិយភាព

2022-04-25 16:02:06 |ប្រភព:CRI

  ថ្មីៗនេះ តារា Will Liu គ្រូបង្វឹកកីឡាមានប្រជាប្រិយភាពយ៉ាងខ្លាំងលើបណ្តាញ​អ៊ីនធើណែត ។ មូលហេតុតារា Will Liuមានប្រជាប្រិយភាព គឺដោយសារលោក និងប្រពន្ធផ្សព្វផ្សាយក្បួនហាត់កីឡារំលាយខ្លាញ់ក្នុងខ្លួនប្រាណ ដែលធ្វើឡើងតាមរយៈការ Live ៥ ថ្ងៃក្នុងមួយសប្តាហ៍ ។

  សព្វថ្ងៃ មានអ្នកតាមដានច្រើនណាស់ដែលធ្វើការហាត់ប្រាណជាមួយលោក Will Liu អ្នកតាមដាននោះត្រូវបានគេហៅថា”ក្មេងស្រី Will Liu” និង”ក្មេងប្រុស Will Liu” ហើយក្រុមនេះមានមនុស្សកាន់តែច្រើនឡើងៗ។

  តាមទិន្នន័យបានឱ្យដឹងថា គិតត្រឹមដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ ចំនួនអ្នកតាមដានរបស់លោក Will Liu តាមAppTikTok មាន ៣៦ លាននាក់ ។ ប៉ុន្តែ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ ចំនួនអ្នកតាមដានមានមិនដល់ ៦ លាននាក់ គឺអ្នកតាមដានកើនឡើង ៣០ លាននាក់ក្នុងរយៈពេល ១០ ថ្ងៃ ។ ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ មួយថ្ងៃនេះ ចំនួនអ្នកតាមដានបានកើនឡើង ៩.៦៧២ លាននាក់ ។

  មូលហេតុដែលការLiveរបស់លោក Will Liu ទទួលបានការចូលចិត្តគឺ ទី១ ក្បួនហាត់ប្រាណរំលាយខ្លាញ់ក្នុងខ្លួនដែលមិនត្រូវការឧបករណ៍ជំនួយ អ្នកលេងអ៊ីធើណែតអាចហាត់ប្រាណក្នុងផ្ទះ ដូច្នេះវាជាកីឡាដែលងាយ​ស្រួលក្នុង​ការ​សម្រេច​បាន ។ ក្រៅពីនេះ ក្នុងដំណើរការLive តួអង្គរបស់លោក Will Liuជាគ្រូបង្វឹកកីឡា”មានកម្លាំងខ្លាំង ប៉ុន្តែជាមនុស្សមាត់ច្រើន” ចំពោះប្រពន្ធវិញដើរតួអង្គជាអ្នកខ្ជិល និងមិនចូលចិត្តហាត់ប្រាណ ដូច្នេះ អ្នកលេងអ៊ីនធើណែតគិតថា ប្រពន្ធរបស់លោក Will Liu ដូចទៅជាខ្លួនឯងដែលកំពុងហាត់ប្រាណ ។

  ជាការពិត លោក Will Liuមានប្រជាប្រិយភាពដោយសារការជួយជ្រំជ្រែងរបស់ក្រុមរបស់លោក និងវេទិកាTikTok ។

  AppTikTok និងAppផ្សេងៗបានមាន​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​វិស័យកីឡាហាត់ប្រាណជា​យូរ​មក​ហើយ ។

  ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ AppTikTok បានផ្សព្វផ្សាយសកម្មភាព”បន្ទប់ហាត់ប្រាណក្នុងTikTok” App KUAISHOU បានផ្សាព្វផ្សាយ”បន្ទប់ហាត់ប្រាណក្នុងបន្ទប់ទទួលភ្ញៀវ” លោក Will Liuជាអ្នកផលិតក្បួនហាត់ប្រាណដ៏ល្អ ដែលធ្វើវេទិកាTikTokយកចិត្តទុកដាក់ជាងគេ ។

  ខ្លឹមសារមានគុណភាពខ្ពស់ + សកម្មភាពសាមញ្ញ + ការបង្ហាញជូនអ្នកប្រើប្រាស់បន្ថែម បានធ្វើឱ្យមេរៀនហាត់ប្រាណរំលាយខ្លាញ់ក្នុងខ្លួនរបស់លោក Will Liu ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ។

 ប្រភព៖កាសែតពាណិជ្ជកម្មឈុងទូ

  អ្នកបកប្រែ៖刘蓉