កង់សាធារណៈចិនត្រូវបានដឹកជញ្ជូនដល់ប្រទេសកម្ពុជា ដើម្បីជួយកុមារខ្មែរទៅសាលា

2022-04-27 09:14:10 |ប្រភព:广州日报

  នៅឆ្នាំ ២០២១ ក្រោយការដឹកនាំពីមូលនិធិចិនសម្រាប់កាត់បន្ថយភាពក្រីក្រ និងជំនួយពីមូលនិធិសប្បុរសធម៌ COSCO SHIPPING ប្រទេសចិន ក្រុមហ៊ុនHELOបានចូលរួម”គម្រោងកង់ជួយឧបត្ថម្ភអន្តរជាតិ” ។ ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កង់ដែលមកពីចិននេះត្រូវបានដឹកជញ្ជូនដល់ប្រទេសកម្ពុជា ហើយត្រូវបានចែក​ជូន​សាលា​ចំនួន ​៦៧ ​ក្នុង​ខេត្ត​ចំនួន ​៤ ដែលមានសិស្សចំនួន ១០០០ នាក់បានទទួលកង់ ។

  ក្មេងស្រី ឈុន ឈានលីង ជាសិស្សថ្នាក់ទី ៦ របស់សាលាបឋមសិក្សាឈឹគឹនៃខេត្តតាកែវ សាលានេះស្ថិតនៅ​ភាគ​ខាងត្បូង​នៃរាជធានីភ្នំពេញប្រទេសកម្ពុជា ។ គ្រួសាររបស់ក្មេងស្រី ឈុន ឈានលីងក្រីក្រណាស់ ប៉ុន្តែនាងនៅតែបន្តទៅសាលារៀន ក្នុងភូមិរបស់ក្មេងស្រី ឈុន ឈានលីងមានកុមារជាច្រើនបានឈប់សិក្សា​ដោយសារគ្រួសារក្រីក្រ ។ សាលារបស់ក្មេងស្រី ឈុន ឈានលីងមានចម្ងាយជិត ៣ គីឡូម៉ែត្រ ប៉ុន្មានឆ្នាំកន្លងមកនេះ នាងបានដើរទៅ​សាលា ដែល​ត្រូវ​​ប្រើពេលជាង​កន្លះ​ម៉ោង​ ។ ក្រៅពីនេះ អាកាសធាតុក្តៅនៅកម្ពុជាធ្វើឲ្យក្មេងស្រីធ្លាប់ចង់ឈប់ទៅសាលា។

  ក្មេងស្រី ឈុន ឈានលីងបានរៀបរាប់ដោយសប្បាយរីករាយថា “សព្វថ្ងៃ ខ្ញុំបានកង់មួយគ្រឿងមកពីខេត្តក្វាងចូវ​ប្រទេសចិន ដែលបានផ្តល់ភាពងាយស្រួលដល់ខ្ញុំច្រើនណាស់​ ។ ខ្ញុំជិះកង់ទៅសាលាប្រើពេលតែ៥ នាទីដល់ ១០ នាទី ។” ឪពុកម្តាយរបស់ក្មេងស្រី ឈុន ឈានលីងបានបញ្ជាក់ថា កូនស្រីស្រឡាញ់កង់ខៀវដែលមកពីប្រទេសចិននេះ ក្រោយមក​ពី​សាលា កូនស្រីលាង និងជូតកង់នេះរៀងរាល់ថ្ងៃ ។

  ចំពោះកុមារាកុមារីក្នុងតំបន់ជនបទ ជាពិសេសក្នុងប្រទេសខ្វះការអភិវឌ្ឍ ការលំបាកក្នុងការធ្វើដំណើរទៅសិក្សាក៏ព្រោះតែផ្លូវទៅសាលាមានការលំបាក។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងតំបន់ជនបទរបស់ប្រទេសកម្ពុជា សិស្ស​ត្រូវដើរក្នុងចម្ងាយឆ្ងាយទៅសាលាដែលសឹងតែជារឿងធម្មតា ឯសិស្សខ្លះត្រូវដើរ ៧ គីឡូម៉ែត្រពីផ្ទះទៅសាលាក៏មាន ។ ឆ្នាំ២០២២ នេះ  សាលាបឋមសិក្សាឈឹគឹបានទទួលការបរិច្ចាគកង់ចំនួន ៣៥ គ្រឿង ។ លោក គុន ហឹរអេង នាយកសាលាបឋមសិក្សាឈឹគឹបានរៀបរាប់ថា “កង់ទាំងនោះនឹងជួយសិស្សផ្លាស់ប្តូរជីវិភាពរស់នៅ និងនាំសេចក្តី​សង្ឃឹម​ដល់ពួកគាត់ ។ បើយើងទិញកង់នៅប្រទេសកម្ពុជា តម្លៃកង់មួយគ្រឿងគឺប្រមាណ ២៥០០០០ រៀល(ស្មើនឹង ៣៩០ យ័នប្រាក់ចិន) ចំពោះគ្រួសារនៅតំបន់ជនបទត្រូវប្រើរយៈពេល ១ ខែដល់ ២ ខែទើបអាចរកបានប្រាក់ទាំងនេះ ។”

  ក្រោយពីគម្រោងនេះត្រូវបានអនុវត្ត បុគ្កលិកការងារបានទទួលសំបុត្រថ្លែងអំណរគុណមកពីសាលា និងសិស្ស ។ សិស្សបានបញ្ជាក់ក្នុងសំបុត្រថា កង់ជួយពួកគេច្រើនណាស់ក្នុងធ្វើដំណើរទៅសិក្សា និងក្នុងការរស់នៅ ។

  ប្រភព៖កាសែតក្វាងចូវដេលី

  អ្នកបកប្រែ៖刘蓉