ទស្សនកិច្ចបន្ទប់ការងារលោកស្រី ទូ យោយោ៖ ឆ្នាំនេះជាខួបលើកទី ៥០ ឆ្នាំនៃការរកឃើញសារធាតុartemisinin ហេតុអ្វីលោកស្រីនៅតែយកចិត្តទុកដាក់អំពីartemisinin?

2022-04-27 09:21:32 |ប្រភព:中新网

  ឆ្នាំនេះជាខួបលើកទី ៥០ ឆ្នាំនៃការរកឃើញសារធាតុartemisinin ។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ artemisinin បានសង្គ្រោះជីវិតមនុស្សរាប់លាននាក់លើពិភពលោក ។ លោកស្រី ទូ យោយោក្លាយជាអ្នក​វិទ្យាសាស្ត្រ​ជនជាតិចិនដំបូងគេដែលឈ្នះរង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្រដោយសារលោកស្រីរកឃើញ artemisinin ។

  ទោះបីជាឈ្នះរង្វាន់ជាច្រើន ប៉ុន្តែលោកស្រី ទូ យោយោ ដែលមានអាយុ ៩២ ឆ្នាំ នៅតែជាប្រធានមជ្ឈមណ្ឌល​ស្រាវជ្រាវ Artemisinin នៃបណ្ឌិត្យសភាវេជ្ជសាស្ត្រចិន ។

  លោក លៀវ ហ្វូឡុង អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវេជ្ជសាស្ត្រចិន នៅទសវត្សរ៍ឆ្នាំ ៩០ នៃសតវត្សរ៍ទី២០ លោកបាន​ចូលរួមក្រុមស្រាវជ្រាវរបស់ ទូ យោយោ ។ លោកបានរៀបរាប់ថា​ ពីរបីឆ្នាំកន្លងមកនេះ លោកស្រី ទូ យោយោ​មាន​អាយុ​កាន់តែចាស់ មិនអាចមកធ្វើការនៅបន្ទប់ពិសោធន៍ ប៉ុន្តែ លោកស្រី ទូ យោយោនឹងមើលរបាយការណ៍​សរសេរ​ពី​មជ្ឈមណ្ឌលរៀងរាល់ខែ បើមានបញ្ហាទិសដៅស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗ បុគ្កលិកការងារនឹងទៅផ្ទះរបស់លោកស្រី ។ សព្វថ្ងៃ ពេលបុគ្កលិកការងារពិភាក្សាជាមួយលោកស្រី ទូ យោយោ Artemisinin នៅតែជាការស្រាវជ្រាវដែល​លោកស្រីមានចាប់អារម្មណ៍ខ្លាំងជាងគេ ។

  លោក យាន យ៉ាណាន លេខាផ្នែកស្រាវជ្រាវរបស់លោកស្រី ទូ យោយោ បានពិពណ៌នារឿងពីរអំពីលោកស្រី ទូ យោយោ ។ នៅខែមិថុនា ឆ្នាំ ២០២១ WHO បានប្រកាសប្រទេសចិនបានបញ្ជាក់សម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ពេលស្តាប់ដំណឹងនេះ លោកស្រីសប្បាយចិត្តខ្លាំងណាស់ ហើយសួរថា តើប្រទេសណាខ្លះមិនទាន់​លុបបំបាត់ជំងឺ​គ្រុនចាញ់ទេ ? ចំពោះប្រទេសនោះ តើយើងអាចធ្វើអ្វីខ្លះ?

  រឿងមួយទៀតគឺ នៅដើមឆ្នាំ ២០២០ ក្រោយពីការរផ្ទុះឡើងជំងឺកូវីដ-១៩ លោក យាន យ៉ាណានបានហៅទូរស័ព្ទ​ឱ្យបណ្ឌិត្យសភាវេជ្ជសាស្ត្រចិនសួរថា តើArtemisininមានប្រយោជន៍ទេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩?

  លោក យាន យ៉ាណាន តែងតែថា គាត់នៅតែមានកិច្ចការជាច្រើនសម្រាប់ធ្វើ ដូចជា ការរុករកយន្តការ​ artemisinin ប្រឆាំងជំងឺគ្រុនចាញ់  បញ្ហាធន់នឹងថ្នាំ និងការពង្រីកសូចនាកររបស់ artemisinin ជាដើមត្រូវស្រាវជ្រាវស៊ីជម្រៅ ។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រុមស្រាវជ្រាវ ទូ យោយោ ខិតខំធ្វើការ បានផ្តល់ផែនការព្យាបាលដើម្បី​ដោះស្រាយ​បញ្ហា​ធន់​នឹង​ថ្នាំរបស់ artemisinin ហើយបានអភិវឌ្ឍក្នុងការArtemisininព្យាបាល ជំងឺlupus erythematosusជាដើម។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉