ប្រទេសថៃនាំចេញធុរេនទៅប្រទេសចិនតាមផ្លូវដែកចិន-ឡាវលើកដំបូង

2022-04-27 09:22:25 |ប្រភព:中新网

  នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ លោក alongkorn ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហប្រតិបត្តិការ​ថៃ​បាន​បញ្ជាក់ថា នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ធុរេនថៃចំនួន ៥០០ តោន ត្រូវបានដឹកជញ្ជូន​ទៅប្រទេសចិន​តាម​ផ្លូវដែកចិន-ឡាវ នេះជាលើកទីមួយដែលប្រទេសថៃដឹកជញ្ជូនធុរេនទៅប្រទេសចិនតាមផ្លូវដែកចិន-ឡាវ ។

  នៅដើមខែមេសា ឆ្នាំ ២០២២ នេះ ប្រទេសថៃបានដឹកជញ្ជូនធុរេន៤០តោន និងដូង ២០តោនទៅប្រទេស​ចិន​តាម​ផ្លូវដែក​ចិន-ឡាវ ដើម្បីសាកល្បងដឹកជញ្ជូនផ្លែឈើរបស់ថៃទៅប្រទេសចិនតាមផ្លូវដែកចិន-ឡាវ ។

  ធុរេនលើកនេះមកពីខេត្តChanthaburi ភាគខាងកើតនៃប្រទេសថៃ សរុបមាន ២៧ កុងតឺន័រ ។ ធុរេនលើកនេះ​បានត្រូវដឹកជញ្ជូនតាមស្ពានមិត្តភាពថៃ-ឡាវទី១ចូលក្នុងប្រទេសឡាវ និងដាក់ក្នុងរថភ្លើងនៅស្ថានីយ៍រថភ្លើង វៀងច័ន្ទ ប្រទេសឡាវ ហើយដឹកជញ្ជូនទៅប្រទេសចិន ។

  នៅថ្ងៃទី ២២ ខែមេសា ខេត្តChanthaburiបានធ្វើការសម្លាប់មេរោគដល់រោងចក្រវេចខ្ចប់ធុរេន និងធ្វើតេស្តរកជំងឺ​កូវីដ១៩ ដើម្បីថាធានាធុរេននាំចេញទៅប្រទេសចិននោះមានសុវត្ថិភាព ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006