នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ រថយន្តវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ Karachi ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារភេរវកម្ម គិតរហូតមកទល់ពេលនេះ ករណីវាយប្រហារបានបណ្តាលឱ្យគ្រូបង្រៀនជនជាតិចិន ៣ នាក់ស្លាប់បាត់បង់ជីវិត គ្រូបង្រៀនជនជាតិចិន ១ នាក់រងរបួស។ ក្រសួងការបរទេសចិន ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថាន បានដាក់ចេញយន្តការសង្គ្រោះបន្ទាន់ ព្រមទាំងទាមទារឱ្យភាគីប៉ាគីស្ថានធ្វើការស៊ើបអង្កេតចំពោះរឿងនេះជាបន្ទាន់ ក៏ដូចជាសង្គ្រោះអ្នករងរបួស បង្រ្កាបយ៉ាងម៉ឺងម៉ាត់លើអង្គការភេរវកម្មដែលពាក់ព័ន្ធ ។
ប្រភព៖China News ក្រសួងការបរទេសចិន
អ្នកបកប្រែ៖刘蓉