ចំពោះយុវជន ការចេញពីសាលា ឈានចូលក្នុងសង្គម ការជ្រើសរើសការងារធ្វើ ឬបង្កើតមុខរបរ គឺជាសំណួរដែលគ្មានចម្លើយ។ យើងមកមើលថា តើយុវជននៃប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា វៀតណាមទាំង ៦ ក្នុងតំបន់ទន្លេឡានឆាង-មេគង្គមានមតិ និងការជ្រើសរើសយ៉ាងដូចម្តេច ?
ប្រទេសចិន៖កញ្ញា ទុង វ៉ាមៃ និស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យគរុកោសល្យយូណាន
ខ្ញុំបែបមានទំនោរទៅការធ្វើការជាង គោលដៅរបស់ខ្ញុំប្រលងចូលបម្រើការជាមន្ត្រីរាជការ ឫអង្គភាពក្រោមចំណុះស្ថាប័នរដ្ឋ ។ ខ្ញុំបានវិភាគស្ថានភាពរបស់ខ្លួនឯង អត្តចរិករបស់ខ្ញុំសាកសមនឹងការងារដែលមានស្ថេរភាព ។ នៅប្រទេសចិន ការប្រឡងចូលបម្រើការជាមន្ត្រីរាជការមានការប្រកួតប្រជែងខ្លាំងណាស់ ។ ប៉ុន្តែ ខ្ញុំជឿជាក់ថា ឱ្យតែធ្វើទង្វើត្រឹមត្រូវ បូករួមភាពក្លាហាន ការតាំងចិត្ត និងការតស៊ូ ក្តីសុបិននឹងខិតមករកយើង ។
ប្រទេសវៀតណាម ៖ លោកស្រី ឆាន ស៊ីឈាងអឹរ គ្រូបង្រៀននៃសាកលវិទ្យាល័យមីនជូរ ខេត្តយូណាន
បើមានឱកាសជ្រើសរើសម្តងទៀត ខ្ញុំនឹងជ្រើសរើសបង្កើតមុខរបរបណ្តុះបណ្តាលភាសាវៀតណាម ។ ដោយសារខ្ញុំចូលចិត្តការងារបង្រៀន ហើយខ្ញុំមានបទពិសោធន៍បង្រៀនច្រើន នេះជាភាពខ្លាំងរបស់ខ្ញុំ ។ ទន្ទឹមនឹងការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងវៀតណាម មានជនជាតិចិនជាច្រើនទៅធ្វើអាជីវកម្មនៅប្រទេសវៀតណាម ពួកគេសង្ឃឹមថាអាចចេះភាសាវៀតណាមដោយឆាប់រហ័ស និងចេះភាសានិយាយវៀតណាមខ្លះ ដូច្នេះ ខ្ញុំចង់បង្កើតវគ្គបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់ពួកគេ ។
ប្រទេសកម្ពុជា៖កញ្ញា អៀង ប៉អ៊ី បុគ្គលិកការងារក្នុងក្រមហ៊ុន
នៅប្រទេសកម្ពុជា មិត្តដែលមានអាយុស្រករខ្ញុំ បើគ្រួសារពួកគេមានទ្រព្យសម្បត្តិ ឫឪពុកម្តាយជាអ្នករកស៊ី ពួគគេនឹងជ្រើសរើបន្តអាជីវកម្មពីឪពុកម្តាយ ឫពួកគេយល់ឃើញថា វិស័យណាមានសក្តានុពលនោះ ពួកគេនឹងជ្រើសរើសបង្កើតមុខរបរដោយខ្លួនឯង ។ ចំពោះគ្រួសារធម្មតា ពួកគេនឹងជ្រើសរើសការងារដែលមានស្ថិរភាព ។ ចំពោះខ្ញុំវិញ ខ្ញុំក៏ជ្រើសរើសការធ្វើការដែរ ។
ប្រទេសឡាវ៖លោក ស៊ូ លី អ្នកគ្រប់គ្រងគណនីអតិថិជននៃក្រុមហ៊ុនទូរគមនាគមន៍ ឡាវ
ឆ្នាំនេះ ខ្ញុំមានអាយុ ២៧ ឆ្នាំ ផែនការរបស់ខ្ញុំគឺទៅរកការងារធ្វើសិន និងបង្កើតមុខរបរក្រោយ ។ ក្រោយបញ្ចប់ការសិក្សា ខ្ញុំចង់បង្កើតមុខរបរនៅប្រទេសឡាវ ប៉ុន្តែ សំណាងអាក្រក់គឺជួបនឹងជំងឺកូវីដ-១៩ ។ សព្វថ្ងៃ ខ្ញុំបានជ្រើសរើសទៅធ្វើការ ៣ ឆ្នាំដល់ ៥ ឆ្នាំ រួចបានចាប់ផ្តើមក្តីសុបិនបង្កើតមុខរបរ បទពិសោធន៍ការងារក៏អាចជាមូលដ្ឋានគ្រឹះសម្រាប់ខ្ញុំក្នុងការចាប់ផ្តើមបង្កើតមុខរបរនាពេលអនាគត។ ប្រទេសឡាវសាកសមសម្រាប់យុវជនដែលមានគំនិតចង់បង្កើតមុខរបរខ្លួនឯង ។
ប្រទេសថៃ៖កញ្ញា វ៉ាង យី បុគ្គលិកការងារក្នុងក្រុមហ៊ុនថៃ
ឆ្នាំនេះខ្ញុំមានអាយុ ២៥ ឆ្នាំ ជំងឺកូវីដ-១៩ធ្វើឱ្យក្រុមហ៊ុនរបស់ខ្ញុំផ្អាកអាជីវកម្ម ក្នុងពេលទំនេរនេះ ខ្ញុំបានរកឃើញថាខ្លួនសាកសមក្នុងការបង្កើតមុខរបរខ្លួនឯងជាង។ ខ្ញុំមានសេរីភាពលើពេលវេលា អាចមើលថែខ្លួនឯង និងគ្រួសារកាន់តែប្រសើរ ក្រៅពីនេះ ខ្ញុំអាចធ្វើការងារដែលខ្ញុំចូលចិត្ត ចំណូលចិត្តរបស់ខ្ញុំគឺជាអាហារដ៏ឆ្ងាញ់ ខ្ញុំមានពេលធ្វើអាហារ នំផ្អែម និងភេសជ្ជៈដែលខ្ញុំចូលចិត្ត ហើយចែករំលែកជាមួយមនុស្សកាន់តែច្រើន។ ការសាកល្បងរបស់ខ្ញុំបែបនេះ បើប្រៀបធៀបនឹងពេលវេលាអង្គុយលើមុខតុក្នុងការិយាល័យគឺកាន់តែរីករាយ និងមានសុភមង្គល ។
ប្រទេសមីយ៉ាន់ម៉ា៖កញ្ញា វូ ស៊ីយាន និស្សិតមីយ៉ាន់ម៉ាដែលបន្តការសិក្សានៅសាកលវិទ្យាល័យនិរតី
ការជ្រើសរើសធ្វើការមុន បង្កើតមុខរបរក្រោយជាការជម្រើសល្អសម្រាប់យុវជន ដោយសារការធ្វើការប្រៀបបាននឹងការត្រៀមខ្លួនសម្រាប់ការបង្កើតអាជីវកម្ម អាចធ្វើឲ្យការបង្កើតអាជីវកម្មមានអត្រាជោគជ័យខ្ពស់ ។ ក្រៅពីនេះ ខ្ញុំសង្ឃឹមថា សាកលវិទ្យាល័យប្រទេសចិន និងមីយ៉ាន់ម៉ាបន្ថែមម៉ោងការអនុវត្តន៍ផ្ទាល់ ដើម្បីពង្រឹងសមត្ថភាពការងាររបស់និស្សិត ហើយកែសម្រួលវគ្គសិក្សាតាមតម្រូវការរបស់សង្គម ដើម្បីដឹកនាំយុវជនឱ្យគេចូលក្នុងសង្គមកាន់តែប្រសើរ ។
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉