ឧទ្យានអូឡាំពិក Yanqing នឹងបើកជាសាធារណៈចាប់ពីថ្ងៃទី២៩ខែមេសានេះតទៅ

2022-04-29 10:20:15 |ប្រភព:CRI

   ចាប់ពីការត្រៀមរៀបចំអស់រយៈពេលជាង១ខែ ឧទ្យានអូឡាំពិក Yanqing ដែលជាទីតាំងមួយសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងប៉ារាឡាំពិករដូវរងាក្រុងប៉េកាំងនឹងបើកជាសាធារណៈចាប់ពីថ្ងៃទី២៩ខែមេសានេះតទៅ ព្រមទាំងសម្រេចបើកឧទ្យានគ្រប់រដូវកាល។

  គួរបញ្ជាក់ថា ឧទ្យានអូឡាំពិក Yanqing ទទួលបានការអនុញ្ញតជាផ្លូវការពីគណៈកម្មការអូឡាំពិកអន្តរជាតិនៅខែធ្នូឆ្នាំ២០២១ ដោយក្លាយជាឧទ្យានទី៣ដែលត្រូវបានដាក់ ឈ្មោះ “អូឡាំពិក”នៅទីក្រុងប៉េកាំង បន្ទាប់ពីឧទ្យានអូឡាំពិកក្រុងប៉េកាំងនិងឧទ្យានអូឡាំពិករដូវរងាក្រុងប៉េកាំង៕