ក្រុមប្រឹក្សាធម្មនុញ្ញបារាំងប្រកាសថា លោក Macron បន្តកាន់មុខតំណែងជាប្រធានាធិបតីបារាំងអាណត្តិថ្មី

2022-04-29 10:22:13 |ប្រភព:CRI

   ក្រុមប្រឹក្សាធម្មនុញ្ញបារាំងបានប្រកាសកាលពីថ្ងៃទី២៧ខែមេសាថា លោក Macron ប្រធានាធិបតីបារាំងបច្ចុប្បន្នបានទទួលសន្លឹកឆ្នោតភាគច្រើនក្នុងការបោះឆ្នោតជុំទី២នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ហើយបានបន្តកាន់មុខតំណែងជាប្រធានាធិបតីអាណត្តិថ្មី។

  ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រកាសលទ្ធផលស្ថិតិជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២លើវេបសាយរបស់ខ្លួននៅថ្ងៃដដែលនោះ  ។ លោក Macron បានទទួលសន្លឹកឆ្នោតមានប្រសិទ្ធភាពចំនួន១៨លាន៧សែន៦ម៉ឺន៨ពាន់៦រយសន្លឹក ត្រូវជា៥៨.៥៥% នៃសន្លឹកឆ្នោតសរុបដែលមានប្រសិទ្ធភាព។

   ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា  អាណត្តិប្រធានាធិបតីថ្មីរបស់លោក Macronនឹងចាប់ផ្តើមនៅថ្ងៃទី១៤ខែឧសភា ៕