ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកនិងអូស្ត្រាលីកំពុងព្យាយាមអនុវត្តលិទ្ធិ Monroe និយមថ្មីនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង គឺមិនអាចទទួលបានការគាំទ្រទេ

2022-04-29 10:22:45 |ប្រភព:CRI

  ជុំវិញការចោទប្រកាន់របស់មន្ត្រីអាមេរិកនិងអូស្ត្រាលីមួយចំនួនចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខរវាងចិន និងសូឡូម៉ុន លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៧ ខែមេសាថា សហរដ្ឋអាមេរិកនិងអូស្ត្រាលីគួរតែគោរពសិទ្ធិនិងសេរីភាពរបស់ប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងក្នុងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយឯករាជ្យ ហើយការព្យាយាមអនុវត្តលិទ្ធិ Monroe និយមថ្មីនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង គឺមិនអាចទទួលបានការគាំទ្រទេ ហើយក៏មិនអាចសម្រេចបានឡើយ។

     តាមការផ្សយដំណឹងឱ្យដឹងថា កាលពីពេលថ្មីៗនេះ  លោក Conda ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខរវាងចិន និងសូឡូម៉ុន  គឺគ្មានតម្លាភាពទាំងស្រុង ។ ចំណែកឯអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់អូស្ត្រាលីក៏បាននិយាយផងដែរថា ចិនមានចេតនាមិនល្អចំពោះតំបន់នេះ។

    ទាក់ទិននឹងករណីនេះ លោក Wang Wenbin បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសន្តិសុខធម្មតារវាងប្រទេសមានអធិបតេយ្យភាពទាំងពីរ ចិននិងសូឡូម៉ុន  គឺស្របតាមច្បាប់អន្តរជាតិនិងទម្លាប់អន្តរជាតិ ពោលគឺសមហេតុផលនិងគ្មានអ្វីត្រូវរងការចោទប្រកាន់ឡើយ ។