លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មាជានប្រចាំកាលពីថ្ងៃទី២៧ខែមេសាថា ការក្បត់កិច្ចសន្យានិងគ្មានសច្ចធម៌មិនត្រឹមតែនឹងច្រានឱ្យតៃវ៉ាន់ធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងនឹងនាំមកនូវផលវិបាកដែលមិនអាចទ្រាំទ្របានដល់សហរដ្ឋអាមេរិកទៀតផង។
តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Blinke រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងក្នុងសវនាការនៃរដ្ឋសភាកាលពីថ្ងៃទី២៦ខែមេសាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចចិត្តធានាឱ្យតៃវ៉ាន់មានមធ្យោបាយចាំបាច់ទាំងអស់ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ចិនដីគោកដែលអាចនឹងកើតមានដោយផ្តោតសំខាន់លើការគាំទ្រតៃវ៉ាន់បង្កើនសមត្ថភាពកំញើញ ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងក្លានិងការប្រឆាំងយ៉ាងដាច់ខាតចំពោះការលើកឡើងរបស់ លោក Blinke។
លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិនសូមប្រាប់ទៅសហរដ្ឋអាមេរិកឱ្យដឹងថា និន្នាការប្រវត្តិសាស្រ្តនៃការបង្រួបបង្រួមត្រើយទាំងសងនៃច្រកសមុទ្រតៃវ៉ាន់គឺខាងមិនអាចរារាំងបានទេ គោលនយោបាយប្រទេសចិនតែមួយទើបជាមធ្យោបាយល្អបំផុតសម្រាប់គាំពារសន្តិភាពនិងស្ថិរភាពតៃវ៉ាន់៕