“The Atlantic” របស់សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មានថា នៅសហរដ្ឋអាមេរិក ក្នុងចំណោមកុមារកំព្រា ១២ នាក់ដែលមានអាយុក្រោម ១៨ ឆ្នាំ មានម្នាក់បានបាត់បង់អាណាព្យាបាលដោយសារជំងឺកូវីដ-១៩ ។ ជាមធ្យមមានកុមារពីរនាក់នៅសាលារដ្ឋបានបាត់បង់អាណាព្យាបាលដោយសារជំងឺកូវីដ-១៩ ។ តាមការស្រាវជ្រាវរបស់CDCអាមេរិកនៅខែតុលា ឆ្នាំ ២០២១ បានបង្ហាញថា រាល់អ្នកជំងឺកូវីដ-១៩ ៤នាក់ដែលបានស្លាប់ នឹងមានកុមារម្នាក់បាត់បង់ម្តាយ ឪពុក ឬជីដូនជីតា ។
អត្ថបទនេះបានបង្ហាញថា ហានិភ័យដែលកុមារកំព្រាប្រើប្រាស់សារធាតុញៀន ឈប់ការសិក្សា និងធ្លាក់ក្នុងភាពក្រីក្រនឹងកើនឡើង ។ ពួកគេស្លាប់ដោយការធ្វើអត្តឃាតជិតពីរដងធៀបនឹងកុមារមិនមែនជាកុមារកំព្រា ហើយពួកគេនឹងរងបញ្ហាផ្សេងៗទៀត។ គិតត្រឹមដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩របស់សហរដ្ឋអាមេរិកបានឡើងដល់ ១ លាននាក់ ហើយចំនួន “កុមារកំព្រាដែលឆ្លងកាត់ជំងឺកូវីដ-១៩”បានកើនឡើងដល់ ២០ ម៉ឺននាក់។ ក៏ប៉ុន្តែ រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្មានវិធានការចំពោះបញ្ហា“កុមារកំព្រាដែលឆ្លងកាត់ជំងឺកូវីដ-១៩”ទេ អនុស្សរណៈថ្មីៗរបស់សេតវិមានក៏មិនមានភាពច្បាស់លាស់ផងដែរ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉