ក្រសួងការបរទេសចិនរិះគន់និងច្រានចោលការចោទប្រកាន់មិនពិតរបស់អាមេរិកចំពោះប្រទេសចិន៖អាមេរិកជាម៉ាស៊ីនប្រឌិតពាក្យភូតកុហកធំបំផុត

2022-05-06 15:51:00 |ប្រភព:CRI

  ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៥ ខែឧសភា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានរិះគន់និងច្រានចោលពាក្យសំដីរបស់អាមេរិកស្តីពីការដែលប្រទេសចិនជួយរុស្ស៊ីផ្សព្វផ្សាយព័ត៌មានមិនពិត ដោយបានលើកឡើងថា តាមពិតទៅអត្ថបទពាក់ព័ន្ធរបស់ភាគីអាមេរិកក៏ជាព័ត៌មានមិនពិតដ៏សុទ្ធសាធ វាបានបញ្ជាក់ម្តងទៀតថា អាមេរិកគឺជាម៉ាស៊ីនប្រឌិតពាក្យភូតកុហកធំបំផុតដ៏ពិតប្រាកដ ។

  លោក Zhao Lijian បានថ្លែងទៀតថា ក្នុងនាមជាអ្នកបង្កបង្កើតនិងអ្នកលូកដៃពីក្រោយនៃវិបតិ្តអ៊ុយក្រែន រដ្ឋាភិបាលអាមេរិកគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះកាតព្វកិច្ចដែលខ្លួនត្រូវរ៉ាប់រង និងគិតពិចារណាពីកំហុសខ្លួនក្នុងការប៉ះទង្គិចរវាងអ៊ុយក្រែននិងរុស្ស៊ី ក្នុងន័យរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យវិបត្តិអ៊ុយក្រែនត្រូវបានដោះស្រាយដោយវិធីនយោបាយក្នុងពេលឆាប់ៗ ៕