ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលសេវាកម្មរបស់ចិននៅត្រីមាសទីមួយកើនឡើង២៥.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១

2022-05-06 15:51:42 |ប្រភព:CRI

  អ្នកសារព័ត៌មានបានដំណឺងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី៥ខែឧសភាឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ពាណិជ្ជកម្មសេវាកម្មរបស់ចិនបន្តកើនឡើងយ៉ាងឆាប់រហ័ស ។ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលសេវាកម្មគឺជិត១.៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២៥.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។ ក្នុងនោះ ទំហំនាំចេញសេវាកម្មគឺ៧សែន១ម៉ឺន៣ពាន់៩រយ៨០លានយាន់ប្រាក់ចិន ដែលកើនឡើង៣០.៨ភាគរយ ហើយទំហំនាំចូលគឺ៧សែន៤ម៉ឺន៣ពាន់១០លានយាន់ប្រាក់ចិន ដែលកើនឡើង២១.៣ភាគរយ ។

  អ្នកទទួលខុសត្រូវនៃនាយកដ្ឋានពាណិជ្ជកម្មសេវាកម្មនៃក្រសួងពាណិជ្ជកម្មចិនបានឧទ្ទេសនាមថា កំណើននៃការនាំចេញសេវាកម្មនៅត្រីមាសទីមួយគឺច្រើនជាងការនាំចូល៩.៥ភាគរយ ពោលគឺនាំឱ្យឱនភាពពាណិជ្ជកម្មសេវាកម្មធ្លាក់ចុះ៥៦.៤ភាគរយ គឺស្មើ នឹង២ម៉ឺន៩ពាន់៣០លានយាន់ប្រាក់ចិន ។