សព្វថ្ងៃ ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅទីក្រុងសៀងហៃប្រទេសចិនកំពុងស្ថិតក្នុងរយៈពេលសំខាន់។ ការប្រឈមមុខនឹងស្ថានភាពជំងឺកូវីដ-១៩ដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរនេះ ការគាំទ្រ និងជំនួយដែលមកពីគ្រប់ទីកន្លែងរបស់ប្រទេសចិនទៅកាន់ទីក្រុងសៀងហៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ថ្មីៗនេះ គ្រូពេទ្យ យូវ លី និងលីគួហ្វឹរ ដែលជាគ្រូពេទ្យមកពីមន្ទីរពេទ្យឯកទេសសួតរបស់ទីក្រុងវូហាន ខេត្តហ៊ូប៉ី កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅទីក្រុងសៀងហៃបានជួបរឿងមួយដ៏មានភាពកក់ក្តៅ គឺពួកគាត់បានទទួលសារពីម្ចាស់ផ្ទះក្នុងក្រុងសៀងហៃ ម្ចាស់ផ្ទះថា មិនចាំបាច់បង់ថ្លៃជួលទេ!អ្នកលេងអ៊ីនធើណែតជាច្រើនបានកោតសរសើរដល់គ្រូពេទ្យពីររូប និងម្ចាស់ផ្ទះនោះ ។
នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ គ្រូពេទ្យ យូវ លី និងលីគួហ្វឹរត្រូវបានចាត់តាំងដើម្បីគាំទ្រទីក្រុងសៀងហៃជាមួយនឹងក្រុមគ្រូពេទ្យខេត្តហ៊ូប៉ី ។
ថ្មីៗនេះ គ្រូពេទ្យ យូវ លីបានបញ្ចប់ការងារនៅមន្ទីរពេទ្យបណ្តោះអាសន្ន ពេលគាត់មកវិញដល់សណ្ឋាគារ គាត់បានទទួលសារមកពីម្ចាស់ផ្ទះតាមWechatថា “តើគ្រូពេទ្យ យូវទៅគាំទ្រទីក្រុងសៀងហៃទេ? ខ្ញុំឃើញព័ត៌មានដែលគ្រូពេទ្យផ្សព្វផ្សាយតាមWechat ប្តី និងខ្ញុំពិភាក្សាថានឹងមិនគិតថ្លៃឈ្នួលផ្ទះដល់គ្រូពេទ្យចំនួន១ខែ ដើម្បីបង្ហាញពីការគាំទ្រដល់ការងាររបស់គ្រូពេទ្យ ! គ្រូពេទ្យត្រូវការពារខ្លួនឯងល្អ និងមកវិញដោយមានសុវត្ថិភាព ។”
គ្រូពេទ្យ លី គួហ្វឹរ ក៏បានទទួលសារពីម្ចាស់ផ្ទះដោយចៃដន្យ ម្ចាស់ផ្ទះលោក យាយ ចាំងថា “ខ្ញុំដឹងថា លោកទៅទីក្រុងសៀងហៃដើម្បីជួយការងារប្រឆាំងជំងឺកូវីដ-១៩ យុវជនមានភាពក្លាហាន និងសកម្មភាពបែបនេះគួរឲ្យកត់សម្គាល់! ពេលទៅធ្វើការនៅទីសៀងហៃ លោកមិនបាច់បង់ថ្លៃឈ្នួលផ្ទះទេ។ ខ្ញុំសង្ឃឹមថាលោកមានសុវត្ថិភាពល្អ!”
មានអ្នកលេងអ៊ីនធើណែតជាច្រើនទុកសារថា សកម្មភាពរបស់ម្ចាស់ផ្ទះគួរឱ្យរំភើបណាស់ ។ អ្នកលេងអ៊ីនធើណែតឈ្មោះ”មៃជី”ថា “ទោះបីជាជំងឺកូវីដ-១៩គ្មានក្តីមេត្តា ប៉ុន្តែមនុស្សមានក្តីមេត្តា ។ នេះជារឿងដ៏មានភាពកក់ក្តៅគួរឲ្យកោតសរសើរ!”
ប្រភព៖ប្រជាជនដេលី
អ្នកបកប្រែ៖刘蓉