ថ្មីៗនេះ មន្ទីរធនធានមនុស្ស និងរបបសន្តិសុខសង្គមទីក្រុងប៉េកាំងបានប្រកាសករណីធម្មតាចំនួនពីរ ដែលក្រុមហ៊ុនត្រូវបានដាក់ទណ្ឌកម្មចំពោះការពន្យារពេលម៉ោងធ្វើការរបស់បុគ្គលិកការងារដោយខុសច្បាប់។ ក្រៅពីទីក្រុងប៉េកាំង ខេត្តស៊ីឈួន ខេត្តសានតុង ខេត្តអានហ្វឹ ខេត្តហឹណានជាដើមក៏ចាប់ផ្តើមដោះស្រាយបញ្ហាការងារបន្ថែមម៉ោង ។
ពីមុន មានក្រុមហ៊ុនពីរនៅទីក្រុងប៉េកាំងត្រូវបានផាកពិន័យ៧០០០ យ័ន និង ១៧៦០០ យ័ន ដោយសារពន្យារពេលម៉ោងធ្វើការរបស់បុគ្គលិកការងារចំនួន ១០ នាក់ ។
លោកស្រី វ៉ាង សៀវ គ្រូបង្រៀននៃមហាវិទ្យាល័យទំនាក់ទំនងការងារ និងធនធានមនុស្សនៃវិទ្យាស្ថានទំនាក់ទំនងការងារចិនយល់ឃើញថា ការដោះស្រាយបញ្ហាការងារបន្ថែមម៉ោងលើកនេះមានឥទ្ធិពលជាក់លាក់។ ប៉ុន្តែ ចំពោះក្រុមហ៊ុន ការប្រកួតប្រជែងទីផ្សារខ្លាំងគឺជាកម្លាំងជំរុញឱ្យពួកគេស្វែងរកមធ្យោបាយធ្វើឱ្យបុគ្គលិកការងារធ្វើការបន្ថែមម៉ោង ។ ចំពោះបុគ្គលិកការងារ សម្ពាធដ៏ធំដូចជាឱកាសការងារ ការថែទាំវេជ្ជសាស្រ្ត ការអប់រំជាដើមជាមូលហេតុ ដែលកំពុងបង្ខំឱ្យពួកគេទទួលយកការងារបន្ថែមម៉ោង ។
ប្រទេសចិនមានបទប្បញ្ញត្តិច្បាស់លាស់អំពីម៉ោងធ្វើការប្រចាំថ្ងៃ។ ឧទាហរណ៍ថា រដ្ឋអនុវត្តប្រព័ន្ធម៉ោងធ្វើការដែលបុគ្គលិកការងារធ្វើការមិនលើសពី ៨ ម៉ោងក្នុងមួយថ្ងៃ និងម៉ោងធ្វើការជាមធ្យមក្នុងមួយសប្តាហ៍មិនលើសពី ៤០ ម៉ោង ។ ក្រុមហ៊ុនគួរតែធានាបុគ្គលិកការងារមានសម្រាកយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍។
ប៉ុន្តែ ចំពោះដែនកំណត់នៃម៉ោងធ្វើការក្នុងច្បាស់នេះមិនច្បាស់់លាស់ទេ ។ ដូច្នេះ ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានសេដ្ឋកិច្ចការងារនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរាជធានីបានយល់ឃើញថា ការងារបន្ថែមម៉ោងទាក់ទងនឹងកិច្ច ការងារ មូលហេតុការងារបន្ថែមម៉ោង និងការងារបន្ថែមម៉ោងរយៈពេលយូរមានទាក់ទងនឹងការចាត់ចែងការងារមិនសមហេតុផល នេះជាបញ្ហាការកំណត់ចំនួនពលកម្ម ។
តើយើងបញ្ឈប់ការធ្វើការលើសម៉ោងដោយរបៀបណា?លោកស្រី ហ្វាង រឹឈាន បុគ្គលិកការងារផ្នែកធនធានមនុស្សរយៈពេល ១០ ឆ្នាំ បានយល់ឃើញថា អ្វីដែលសំខាន់គឺការពារសិទ្ធិស្របច្បាប់របស់បុគ្កលិកដូចជា ការបង់ប្រាក់បន្ថែមម៉ោងដល់បុគ្គលិក និងគោរពតាមគោលការណ៍ស្ម័គ្រចិត្ត ។ ក្រៅពីនេះ ពង្រឹងអធិការកិច្ចការងារ និងការអនុវត្តច្បាប់ ហើយបង្កើនការចំណាយលើសហគ្រាសខុសច្បាប់ ។
ប្រភព៖កាសែតកម្មករដេលី