លោក Xi Jinping ៖ ជានិច្ចកាលជោគវាសនារបស់យុវជនតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិងសម័យកាល

2022-05-10 17:17:07 |ប្រភព:CRI

   ថ្ងៃទី ១០ ខែឧសភា មហាសន្និបាតអបអរខួបទី ១០០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ការប្រារព្ធពិធីអបអរខួបទី ១០០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនគឺ ដើម្បីលើកទឹកចិត្តយុវជនជាសមាជិកនៃសម្ព័ន្ធនេះឱ្យដើរឆ្ពោះទៅមុខដោយក្លាហានក្នុងដំណើរថ្មីនៃការសម្រេចសុបិនចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។

  លោក Xi Jinping បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនិស្តចិន សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមបានដឹកនាំយុវជនមួយជំនាន់ហើយមួយជំនាន់ទៀតឱ្យពង្រឹងជំនឿចិត្តយ៉ាងមុតមាំ ធ្វើតាមការណែនាំរបស់បក្សនិងរួមចំណែកក្នុងការដណ្តើមបានឯករាជ្យជាតិនិងការរំដោះប្រជាជន ព្រមទាំងសម្រេចបាននូវភាពរុងរឿងរបស់ប្រទេសជាតិនិងសុភមង្គលរបស់ប្រជាជន ដែលបានរួមគ្នាចារទំព័រយុវ័យថ្មីក្នុងដំណើរស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ ប្រវត្តិសាស្ត្រនិងការអនុវត្តជាក់ស្តែងបានបង្ហាញយ៉ាងពេញលេញថា សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនជាក្រុមឈានមុខនៃចលនាយុវជនចិនជាជំនួយការនិងជាកងទ័ពបម្រុងដែលអាចទុកចិត្តបានរបស់បក្ស !