នារីចិននាំម្តាយទៅសាលារៀន៖កន្លែងណាមានម្តាយនោះគឺជា“ផ្ទះ”

2022-05-10 17:36:42 |ប្រភព:xinhua

  ក្នុងផ្ទះជួលដែលមានទំហំ ២០ ម៉ែត្រការ៉េនៃសហគមន៍ចាស់នៃទីក្រុងហ្វូចូវប្រទេសចិន កញ្ញា វ៉ាង លីនហ្វឹ ដែលមានអាយុ ១៩ ឆ្នាំថែរក្សាម្តាយឲ្យគេងលក់ បន្ទាប់មក កញ្ញាអានសៀវភៅឯកសារអំពីគិលានុបដ្ឋាយិកាពីថ្នាក់បរិញ្ញបត្ររងដល់បរិញ្ញាបត្រ ។

  ពេលនាងមានអាយុ ១ ឆ្នាំ ម្តាយរបស់នាងកើតជំងឺសន្លាក់ឆ្អឹង ហើយបានពិការនៅលើគ្រែ ឪពុកក៏មានជំងឺរយៈពេលយូរដែរ។ តាំងពីនាង​ចូលថ្នាក់​ទី ៧ នាងបាននាំម្តាយទៅសាលាបណ្តើរ ថែរក្សាម្តាយបណ្តើរ។ នៅខែកក្កដា ឆ្នាំ ២០២២ នេះ នាងនឹងបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈសុខាភិបាលខេត្តហ្វូជាង ហើយបានប្រឡងជាប់ រួចត្រូវទៅហាត់ការនៅមន្ទីរពេទ្យសម្ព័ន្ធទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តហ្វូជាង ។

  ក្នុងដំណើរការនេះ នាងបានទទួលជំនួយពីអ្នកស្ម័គ្រចិត្តជាច្រើន នាងក៏បានចូលរួមសកម្មភាពសប្បុរសធម៌ដើម្បីតបស្នងសង្គមវិញ។ នាងបានរៀបរាប់ថា “ប៉ុន្មានថ្ងៃមុននេះ ខ្ញុំក៏បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តប្រឆាំងជំងឺកូវីដ-១៩ដែលរៀបចំដោយសាលា ហើយក្លាយជាអ្នកស្ម័គ្រចិត្ត។”

  ពេលម្តាយរបស់នាងមើលឃើញកូនស្រីចូល និងចេញទៅរៀបចំអាហារពេលល្ងាច ម្តាយមានចាប់អារម្មណ៍ថា  “កូនស្រីរបស់ខ្ញុំធ្វើឱ្យខ្ញុំមានភាពកក់ក្តៅ កូនស្រីនៅជិតខ្ញុំ ខ្ញុំស្ងប់ចិត្តណាស់។ ”

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉