ក្រសួងសុខាភិបាលសាធារណៈគុយបាបានថ្លែងកាលពីថ្ងៃទី ៩ខែឧសភាថា បច្ចុប្បន្ន ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុបំផ្ទុះក្នុងអូតែលមួយនៅក្រុងហាវ៉ាណារដ្ឋធានីគុយបាដែលកើតឡើងនៅថ្ងៃទី ៦ ខែឧសភាបានកើនឡើងដល់ ៤៣ នាក់ហើយ ក្នុងនោះមានពលរដ្ឋបរទេសម្នាក់។ បច្ចុប្បន្ននៅមានជនរងរបួស ១៨ នាក់ទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។បុគ្គលិកជួយសង្គ្រោះរាប់រយនាក់នៅតែកំពុងរុករកនិងជួយសង្គ្រោះជនរងគ្រោះដែលមានលទ្ធភាពនៅរស់រានមានជីវិតយ៉ាងពេញទំហឹងដដែល៕