ទាក់ទិននឹងការដែលពេលថ្មីៗនេះគេហទំព័រក្រសួងការបរទេសអាមេរិកបានកែខ្លឹមសារនៃ “ ឯកសារនៃទំនាក់ទំនងអាមេរិក-តៃវ៉ាន់” លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅថ្ងៃទី១០ ខែឧសភាថា ប្រវត្តិសាស្ត្រមិនអាចកែប្រែទេ, ការពិតគឺមិនអាចបដិសេធបាន ហើយក៏មិនអាចមួលបង្កាច់ថាត្រូវជាខុសនោះឡើយ។
លោកបានបន្តថា នៅលើពិភពលោកនេះមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ចិនដែលមិនអាចបំបែកបាន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិន។ នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិនិងជាក្របទំនាក់ទំនងអន្តរជាតិដែលត្រូវទទួលស្គាល់ជាទូទៅ។ ភាគីអាមេរិកត្រូវគោរពការសន្យានយោបាយជាមួយចិនលើបញ្ហាតៃវ៉ាន់ អនុវត្តជាក់លាក់នូវជំហររបស់លោក បៃដិន ប្រធានាធិបតីអាមេរិក ដែលថាអាមេរិកមិនគាំទ្រ “តៃវ៉ាន់ឯករាជ្យ” ឈប់លេងឧបាយកលនយោបាយដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសទៀត៕