លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Macron ប្រធានាធិបតីបារាំង

2022-05-11 18:04:33 |ប្រភព:CRI

  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Macron ប្រធានាធិបតីបារាំងនៅរសៀលថ្ងៃទី ១០ ខែឧសភា ។

  លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននិងបារាំងគួរប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ គាំពារប្រព័ន្ធអន្តរជាតិដែលតម្គល់អង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិក៏ដូចជាធ្វើការតភ្ជាប់និងពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ។ ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំនៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប គឺសមស្របនឹងផលប្រយោជន៍របស់ប្រជាជនចិន អឺរ៉ុបនិងប្រទេសដទៃទៀត។

  ជាការឆ្លើយតប លោក Macron បានថ្លែងថា ភាគីបារាំងរីករាយក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងអឺរ៉ុបនិងចិន ។

  មេដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍នៅអ៊ុយក្រែន ហើយបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធគួរតែគាំទ្ររុស្ស៊ីនិងអ៊ុយក្រែន ឱ្យស្តារសន្តិភាពឡើងវិញតាមរយៈការចរចា ។