យន្តហោះមួយគ្រឿងបានឆេះនៅអាកាសយានដ្ឋានទីក្រុងឆុងឈីងប្រទេសចិន មានភ្ញៀវចំនួន ៤០ នាក់បាន​រង​របួស​ស្រាល

2022-05-12 18:09:56 |ប្រភព:中国新闻网

  នាថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ម៉ោង ៨ និង៩នាទី យន្តហោះលេខTV៩៨៣៣របស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines  (ពីទីក្រុងឆុងឈីងទៅទីក្រុងលានជី) ​បាន​ហោះ​ចេញពី​ផ្លូវពេលកំពុង​ហោះ​ឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិជាំងប៉េទីក្រុងឆុងឈីង ហើយ​ផ្នែក​ខាងឆ្វេងនៃក្បាលយន្តហោះបានឆេះ ។ អាកាសយានដ្ឋាន​អន្តរជាតិជាំងប៉េទីក្រុងឆុងឈីងបានចាប់ការងារសង្គ្រោះយ៉ាងឆាប់រហ័ស កម្លាំងសង្គ្រោះ ដូចជាប៉ូលីស អ្នកពន្លត់អគ្គិភ័យ និងគ្រូពេទ្យជាដើម ទៅដល់អាកាសយានដ្ឋាន​អន្តរជាតិជាំងប៉េទីក្រុងឆុងឈីងទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពរបស់មនុស្សលើយន្តហោះ ។ ភ្ញៀវចំនួន ១១៣ នាក់ និងបុគ្គលិកលើយន្តហោះចំនួន ៩ នាក់បានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព ក្នុងចំណោមនេះ​ មានភ្ញៀវចំនួន ៤០ នាក់ដែល​រង​របួស​ស្រាលត្រូវបានជញ្ជូនទៅមន្ទីរពេទ្យ ។ សព្វថ្ងៃ ជើងហោះហើរនៅអាកាសយានដ្ឋាន​អន្តរជាតិជាំឆុងឈីងហោះ​ចេញ​ហើយ​ចុះ​ចតដូចធម្មតាវិញហើយ។ មូលហេតុ​នៃគ្រោះថ្នាក់​នេះ​កំពុង​​ធ្វើការស៊ើបអង្កេត។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉