ថ្ងៃខួបកំណើតពិសេសក្នុងមន្ទីពេទ្យចល័ត

2022-05-12 18:13:17 |ប្រភព:云南日报

  ថ្មីៗនេះ ក្នុងមន្ទីពេទ្យចល័តនៅផ្លូវឡុងហ្វាតុង សង្កាត់ហ្វឹងភូ ទីក្រុងសៀងហៃ ប្រទេសចិន ក្រុមពេទ្យខេត្តយូណាន​ជំនួយទីក្រុងសៀងហៃបានយកចិត្តទុកដាក់រៀបចំកាដូ ដើម្បីជូនពរថ្ងៃខួបកំណើតដល់លោកយាយមួយរូបដែលឆ្លងជំងឺកូវីដ-១៩ ។

  តើគ្មានផ្កាស្រស់ គ្មានកាតជូនពរនិងកាដូត្រូវធ្វើដូចយ៉ាងម្តេច? ក្រុមពេទ្យខេត្តយូណានប្រើប្រអប់ធ្វើជាកាតជូនពរ និងគូរគំនូរផ្កា ហើយប្រើប្រាស់ក្រដាស​សសរសេរពាក្យ”រីករាយថ្ងៃខួបកំណើត”ជូនពរលោកយាយឲ្យឆាប់ជា​សះស្បើយ​វិញ”ជាដើម ។ ក្រៅពីនេះ ក្រុមពេទ្យខេត្តយូណានបានជូនផ្លែឈើ នំប៉ាវ ទឹកដោះគោជូនដល់លោកយាយ ។

  លោកយាយបានរៀបរាប់ថា “ផ្កាស្រស់ កាតជូនពរ និងកាដូទាំងអស់ខ្ញុំនឹងយកទៅផ្ទះវិញ ហើយរក្សាទុក។ ថ្ងៃខួប​កំណើត​នេះជាថ្ងៃខួបកំណើតពិសេស និងមានអត្ថន័យសំខាន់ជាងគេសម្រាប់ខ្ញុំ។ ជូនពរខ្ញុំឲ្យជា​សះស្បើយ​ឆាប់ៗ ទីក្រុងសៀងហៃនឹងឆាប់សម្រេច zero-COVID ហើយខ្ញុំសង្ឃឹមថា ក្រុមពេទ្យខេត្តយូណានអាចទៅផ្ទះវិញ និងជួបជុំសមាជិកគ្រួសារឆាប់ៗនេះ។”

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉