នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា មានគ្រាប់បែកអាកាសធុនធ្ងន់របស់អាមេរិកដែលមានទម្ងន់ប្រហែលមួយតោន និងផ្ទុកសារធាតុផ្ទុះប្រហែល ៥០០ គីឡូក្រាមត្រូវបានកប់ក្នុងទន្លេជិតរយៈពេល ៥០ ឆ្នាំ ។ ប្រសិនបើវាមិនត្រូវបានរកឃើញដោយចៃដន្យនៅពេលមនុស្សកំពុងសម្អាតសំរាមទន្លេពីរបីថ្ងៃមុននោះ បើវាផ្ទុះ លទ្ធផលយើងមិនអាចនឹកស្មានដល់។ បុគ្គលិកការងារលើកឡើងថា "លើកនេះសំណាងល្អណាស់"។
លោកសាស្រ្តាចារ្យ Josef Matthews នៃសាកលវិទ្យាល័យប៉ែលធីអន្តរជាតិ របស់ប្រទេសកម្ពុជាបានបញ្ជាក់ថា សព្វថ្ងៃ ប្រទេសកម្ពុជានៅតែបន្សល់ទុកគ្រាប់បែកដែលអាមេរិកទម្លាក់ក្នុងសម័យសង្រ្គាមវៀតណាម និងមានមនុស្សជាច្រើនបានស្លាប់ ឬពិការពីគ្រាប់បែកនោះ ។
លោកសាស្រ្តាចារ្យយល់ឃើញថា “អាមេរិកត្រូវទទួលខុសត្រូវលើផ្នែកសីលធម៌ ហើយផ្តល់សំណងពេញលេញដល់គ្រួសាររបស់អ្នកដែលបានស្លាប់ និងរបួសតាមផ្លូវសីលធម៌ និងច្បាប់។”
តាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានឱ្យដឹងថា អ្នកជំនាញកម្ចាត់មីនបានធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋបាលក្រុងភ្នំពេញដឹកជញ្ជូនគ្រាប់បែកលេខ AN-M៦៦នេះទៅកន្លែងមានសុវត្ថិភាព ដើម្បីដោះស្រាយជាបន្តបន្ទាប់ ។ ក្នុងខែមេសា ឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានរកឃើញយ៉ាងហោចណាស់គ្រាប់បែកអាកាសអាមេរិកមិនទាន់ផ្ទុះចំនួន៥គ្រាប់ គ្រាប់បែកមួយមានទម្ងន់លើសពី ២០០ គីឡូក្រាម ។
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានគ្រាប់មីនច្រើនជាងគេលើពិភពលោក។ តាមទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២១ មីនមិនទាន់ផ្ទុះ បានសម្លាប់ប្រជាជនកម្ពុជាជិត ២០០០០ នាក់ និងធ្វើឲ្យមនុស្សពិការជាង ៤៥ ០០០ នាក់។
លោកសាស្រ្តាចារ្យបានបញ្ជាក់ថា អាមេរិកកុំយកលេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ បង្កើតចលាចល និងបំផ្លាញសន្តិភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
តាមអត្ថបទមួយដែលផ្សព្វផ្សាយលើគេហទំព័ររបស់សាកលវិទ្យាល័យ Yale បានបង្ហាញថា ផ្អែកលើស្ថិតិមិនពេញលេញ ក្នុងរយៈពេលខែតុលា ឆ្នាំ ១៩៦៥ ដល់ខែសីហា ឆ្នាំ ១៩៧៣ ប្រទេសអាមេរិកបានទម្លាក់គ្រាប់ផ្ទុះចំនួនលើសពី ២.៧ លានតោនមកលើប្រទេសកម្ពុជា ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉