លោកWang Yiបានជួបពិភក្សាការងារជាមួយលោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានតាមប្រព័ន្ធវីដេអូ

2022-05-12 18:16:29 |ប្រភព:CRI

  លោកWang Yi ទីប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Bilawal Bhutto រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានតាមប្រព័ន្ធវីដេអូ។

  លោកWang Yi បានថ្លែងថា ភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រអាកាសធាតុរវាងចិននិងប៉ាគីស្ថានបានឆ្លងកាត់ការសាកល្បងជាយូរអង្វែង។ ភាគីចិននឹងបន្តគាំទ្រប៉ាគីស្ថានបង្កើនឡើងនូវសមត្ថភាពប្រឆាំងនឹងភេរវកម្ម រីករាយនឹងរួមជាមួយនឹងប៉ាគីស្ថានពួតដៃគ្នាខិតខំប្រឹងប្រែង ដើម្បីវាយបង្រ្កាបទៅលើឧបាយកលទាំងអស់ដែលចង់ប៉ុនប៉ងបំផ្លាញទំនាក់ទំនងចិននិងប៉ាគីស្ថាន។

  លោក Bilawal Bhutto បានថ្លែងថា បក្សកាន់អំណាចនិងបក្សប្រឆាំងរបស់ប៉ាគីស្ថានសុទ្ធតែគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់មិត្តភាពប៉ាគីស្ថាននិងចិន នេះជាគំនិតឯកភាពគ្នារបស់ប្រជាជនប៉ាគីស្ថាន។ភាគីប៉ាគីស្ថានគាំទ្រយ៉ាងដាច់ខាតចំពោះប្រទេសចិនតែមួយ គាំទ្រយ៉ាងដាច់ខាតចំពោះគោលជំហររបស់ប្រទេសចិននៅក្នុងបញ្ហាតៃវ៉ាន់ Xinjiang  Xizangនិងសមុទ្រខាងត្បូងចិនជាដើម។ប៉ាគីស្ថានគាំទ្រយ៉ាងពេញទំហឹងដល់សេចក្តីផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ពិសេស ការកសាងរបៀងសេដ្ឋកិច្ចប៉ាគីស្ថានចិនទៀតផង៕

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006