មជ្ឈមណ្ឌលវាស់វែងកាបូនជាតិ ទីមួយរបស់ចិនទទួលបានការអនុម័តឱ្យសាងសង់

2022-05-13 18:07:51 |ប្រភព:CRI

  ពេលថ្មីនេះ អគ្គនាយកដ្ឋានជាតិចិនគ្រប់គ្រងបទប្បញ្ញត្តិទីផ្សារបានអនុញ្ញាតឱ្យវិទ្យាស្ថានស្រាវជ្រាវការវាស់វែងកាបូននៃភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងចាប់ផ្តើមកសាង “មជ្ឈមណ្ឌលវាស់វែងកាបូនជាតិ(ម៉ុងហ្គោលីខាងក្នុង)” ។ នេះជាមជ្ឈមណ្ឌលវាស់វែងកាបូនថ្នាក់ជាតិដំបូងដែលអគ្គនាយកដ្ឋានជាតិចិនគ្រប់គ្រងបទប្បញ្ញត្តិទីផ្សារបានអនុញ្ញាតឱ្យចាប់ផ្តើមសាងសង់។

      តាមរយៈការដោះស្រាយបញ្ហាជំនាញសំខាន់ៗនៃវិទ្យាសាស្ត្រវាស់វែងកាបូន   ពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រវាស់វែងកាបូន  បង្កើនការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវាស់វែងកាបូន  “មជ្ឈមណ្ឌលវាស់វែងកាបូនជាតិ(ម៉ុងហ្គោលីខាងក្នុង)” នឹងបង្កើតវេទិកាជំនាញផ្នែកផ្តល់សេវាកម្មវាស់វែងកាបូនដល់រដ្ឋាភិបាល ឧស្សហកម្ម និងសហគ្រាស   ដែលនឹងដើរតួនាទីមូលដ្ឋាននៃការវាស់វែងក្នុងការសម្រេចគោលដៅកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូនរបស់ប្រទេសចិន  ជំរុញការកសាងអរិយធម៌អេកូឡូស៊ីជាតិនិងការអភិវឌ្ឍជានិរន្តរភាពសេដ្ឋកិច្ចនិងសង្គមកិច្ច៕