«ជួបជាមួយលោកXi Jinping»ភាគទី ១១ ៖ លោកយល់ពីជនជាតិចិនជាពិសេស ក៏យល់ពីមនុស្សនៅលើពិភពលោកដែរ

2022-05-17 16:51:58 |ប្រភព:CRI

  ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២២នេះ ជាខួបពីរឆ្នាំនៃការដែលលោកXi Jinpingប្រធានរដ្ឋចិនតបសំបុត្ររបស់និស្សិតបន្តការសិក្សាមកពីប៉ាគីស្ថានទាំងឡាយនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកទេវិទ្យាប៉េកាំង។ “គ្រាលំបាកទើបមើលឃើញមិត្តភាពពិត  ប្រទេសចិននឹងបន្តផ្តល់ជំនួយគ្រប់បែបយ៉ាងដល់និស្សិតបន្តការសិក្សាបរទេសនៅចិន។ ចិនស្វាគមន៍យុវជនឆ្នើមនៃប្រទេសនានាមកបន្តការសិក្សានៅចិន ក៍រំពឹងទុកថាអ្នកទាំងអស់គ្នាអាចស្វែងយល់កាន់តែច្រើនអំពីប្រទេសចិន។” “យើងនឹកមិនដល់ថាលោកប្រធានរដ្ឋXi Jinping នឹងតបសំបុត្រមកវិញ ខ្ញុំមានអារម្មណ៍ថាបានខិតជិតជាមួយលោកប្រធានរដ្ឋXi Jinping”  “ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋXi Jinping យើងមានអារម្មណ៍ដូចជារស់នៅប្រទេសខ្លួនអញ្ចឹង ទីនេះដូចជាមហាគ្រួសារមួយ”  “លោកយល់ពីជនជាតិចិនជាពិសេស ក៏យល់ពីមនុស្សនៅលើពិភពលោកផងដែរ” នេះគឺជាលោកXi Jinping ក្នុងកែវភ្នែករបស់លោក Muhammad Arif Mughal និស្សិតបន្តការសិក្សានៅចិនដែលមកពីប៉ាគីស្ថាន៕