ការងារជាគិលានុបដ្ឋាយិកា អ្នកបម្រើការងារជាបុរសមានចំនួនតិចណាស់ ។ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ជាទិវាគិលានុបដ្ឋាយិកាអន្តរជាតិ ។ មកទស្សនា"សមាគមគិលានុបដ្ឋាយិកាបុរស"នៅក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ដក្រុងគុនមីញ ។
ពេលវិទ្យាស្ថានគិលានុបដ្ឋាយិកានៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដទីក្រុងគុនមីញត្រូវបានបង្កើតឡើង មានតែបុរសចំនួនជាង១០នាក់ ។ ទន្ទឹមនឹងការអភិវឌ្ឍតាមសម័យកាល ចំនួនគិលានុបដ្ឋាយិកាបុរសកាន់តែច្រើនឡើង សព្វថ្ងៃ នៅក្នុងវិទ្យាស្ថានគិលានុបដ្ឋាយិកានៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដទីក្រុងគុនមីញថ្នាក់ទី ២០២១ មានគិលានុបដ្ឋាយិកាបុរសចំនួន ២៧៥ នាក់ ។ លោកស្រី សៀង ហ្វាធ្វើការជាគិលានុបដ្ឋាយិការយៈពេល ១៤ ឆ្នាំហើយ លោកស្រីបានរៀបរាប់ថា “ពីរបីឆ្នាំនេះ ចំនួនគិលានុបដ្ឋាយិកាបុរសកាន់តែច្រើនឡើង ពួកគេក្លាហាន និងយកចិត្តទុកដាក់ ។ តាមធម្មតា គេយល់ឃើញថា គិលានុបដ្ឋាយិកាភាគច្រើនជាស្រ្តី ប៉ុន្តែ ទន្ទឹមនឹងការអភិវឌ្ឍនៃវិស័យគិលានុបដ្ឋាយិកា បុរសសិក្សាជំនាញគិលានុបដ្ឋាយិកាក៏អាចមានការអភិវឌ្ឍល្អ ។”
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉