កុមារនៅក្នុងវិទ្យាស្ថានសុខុមាលភាពរបស់កុមារនៃទីក្រុងវីហ្វាងខេត្តសាងតុងប្រទេសចិន មានលក្ខខណ្ឌពិការភាពធ្ងន់ធ្ងរជាង ៩០%។
ដើម្បីធ្វើកុមារពិការមានសុខភាពល្អ និងសះស្បើយឆាប់ៗ លោកស្រី យ៉ាង សៀវវី និងមិត្តរួមការងារខិតខំធ្វើការច្នៃប្រឌិត វិធីថែរក្សាកុមារពិការជាច្រើនបែបបានត្រូវបង្កើតនៅទីនេះ ឧទាហរណ៍ ចំពោះតម្រូវការរបស់កុមារពិការខួរក្បាល ពួកគាត់បានរចនា”សម្លៀកបំពាក់សម្រាប់កុមារពិការ”ដែលងាយស្រួលពាក់ និងដោះចេញ ។ ចំពោះតម្រូវការរបស់កុមារបបូរមាត់ឆែប ពួកគាត់បានរចនា”ដបទឹកដោះគោដែលអាចប្រើទុយោ”។ល។
២២ ឆ្នាំមុន លោកស្រី យ៉ាង សៀវវី ដើរក្នុងវិទ្យាស្ថានសុខុមាលភាពកុមារជាលើកដំបូង ទោះបីជាលោកស្រីត្រៀមខ្លួនខាងផ្លូវចិត្តហើយ ក៏ប៉ុន្តែ គាត់មានអារម្មណ៍តក់ស្លុតចំពោះទិដ្ឋភាពចំពោះមុខ ។ លោកស្រីយ៉ាង សៀវវីបានរៀបរាប់ថា “ជំងឺនិងរូបភាពរបស់កុមារទាំងអស់លើសពីការរំពឹងទុករបស់ខ្ញុំ នៅក្នុងវិទ្យាស្ថានសុខុមាលភាពរបស់កុមារនេះ ជំងឺមាត់ឆែប ពិការខួរក្បាល ជំងឺបេះដូងពីកំណើត ពិការភាពបញ្ញា ពិការអវយវៈ ខូចទ្រង់ទ្រាយដៃ និងជើងជាដើមជាជំងឺធម្មតា មានកុមារខ្លះមានជំងឺអេដស៍ រោគស្វាយ ជំងឺរលាកថ្លើមប្រភេទ A ជំងឺរលាកថ្លើមប្រភេទ Bជាដើម។”
ការងាររបស់លោកស្រី យ៉ាង សៀវវី និងមិត្តរួមការងារគឺផ្តល់អាហារដល់កុមារទាំងអស់ ជួយកុមារនោម និងលាមក និងបំពេញកាតព្វកិច្ចនាពេលយប់។ កិច្ចការនេះមានការលំបាកជាច្រើន គាត់ត្រូវចូលគេងយឺត និងក្រោកពីព្រលឹម ដោះស្រាយបញ្ហាកុមារយំ នោម និងលាមករបស់កុមារ ។ តើការងារនេះខ្ញុំអាចធ្វើបានទេ ? លោកស្រីស្ទាក់ស្ទើរហើយ និងមិនចូលចិត្តការងារបែបនេះទេ ។
រាល់ពេលលោកស្រីដើរចូលក្នុងវិទ្យាស្ថាន លោកស្រីនឹងចាប់ដៃតូចៗរបស់កុមារទាំងនោះ ក្រោយឱបក្មេងៗ លោកស្រីទន់ចិត្តភ្លាម។ កុមារហៅលោកស្រីថា“ម៉ាក់” “ម៉ាក់ ”។
ជំងឺរបស់កុមារនៃវិទ្យាស្ថានសុខុមាលភាពកុមារមានច្រើនបែបយ៉ាង ដើម្បីថែរក្សាកុមារគ្រប់រូបឲ្យបានល្អ លោកស្រី យ៉ាង សៀវវីខិតខំក្លាយជា”ម្តាយដែលចេះគ្រប់សព្វបែបយ៉ាង” ។
ចំពោះលោកស្រី យ៉ាង សៀវវី សេចក្តីសង្ឃឹមរបស់គាត់គឺកុមារទាំងអស់នឹងរកគ្រួសារដែលមានសុវត្ថិភាព និងសុភមង្គល ។ នៅជាន់ទី ២ របស់វិទ្យាស្ថានសុខុមាលភាពមានបន្ទប់ឯកសារមួយ ដែលកត់ត្រារឿងអំពីកុមារទាំងអស់ ។ បើកឯកសារនេះ យើងអាចរកឃើញមានអក្សរពិតប្រាកដ និងរូបភាពរបស់កុមារ ដែលធ្វើឲ្យយើងមានក្តីអាណិតនិងស្រឡាញ់ ។ ពេលអនាគត ឯកសារអំពីកុមារនោះនឹងផ្ទេរទៅឲ្យឪពុកម្តាយចិញ្ចឹមរបស់កុមារ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉