លោកតា និងលោកយាយនេះពិតជាល្អប្រសើរណាស់!

2022-05-20 18:21:19 |ប្រភព:央视新闻

  ថ្មីៗនេះ នៅទីក្រុងក្វាងតុង លោកយាយដែលមានអាយុជាង៧០ឆ្នាំ បានធ្វើការទាញខ្លួន​ឡើងលើដែកចំនួនជាង ២០ ដងយ៉ាងងាយស្រួល ។

  នៅប្រទេសចិន មានលោកតា និងលោកយាយជាច្រើនមានជំនាញពិសេស។

  លោកតា ហ្វាង ស៊ីជីន មកពីទីក្រុងស៊ីអាន មានអាយុជាង ៨០ ឆ្នាំ តាំងពីតូច លោកតាចូលចិត្តរត់ ។ ក្រោយពីចូល​និវត្តន៍នៅឆ្នាំ ២០០០ លោកតាបន្តរត់ចម្ងាយ ៤០០ ម៉ែត្រ ។

  លោកយាយ ឆាន ជីហ្វាង មកពីទីក្រុងសៀងហែ មានអាយុជាង ៧០ ឆ្នាំ ។ នៅឆ្នាំ ២០១៨ លោកយាយមានជំងឺខ្លាញ់​ក្នុង​ថ្លើម លើស​ខ្លាញ់​ក្នុង​ឈាមជាដើម។ ក្រោយស្តាប់យោបល់របស់គ្រូពេទ្យ លោកយាយចាប់ផ្តើមហាត់ប្រាណ ។ ក្រោយមក លោកយាយ និងគ្រូ​បង្ហាត់នៅកន្លែងហាត់ប្រាណចាប់ផ្តើមបង្រៀនហាត់ប្រាណតាមអនឡាញ បន្ទាប់មក លោកយាយបានក្លាយជា​ជា​គ្រូ​បង្ហាត់នៅសាលាក្នុង​សហគមន៍។

  លោកយាយ ចាំង ហឹសៀ មកពីខេត្តជីជាំង មានអាយុជិត ១០០ ឆ្នាំ ។ លោកយាយមានឈ្មោះមួយទៀតថា “លោកយាយកុងហ្វូ” ។ តាំងពីលោកយាយមានអាយុ ៤-៥ឆ្នាំ លោកយាយបានចាប់ផ្តើមហាត់កុងហ្វូ ។ ឆ្នាំមុន ក្នុងភូមិបានរៀបចំ”ការប្រកួតប្រជែងក្បាច់គុន” លោកយាយត្រូវបានអញ្ជើញជាអាជ្ញាកណ្ដាលផងដែរ ។

  ប្រភព៖CCTV

  អ្នកបកប្រែ៖​刘蓉