នាថ្ងៃទី ២០ ខែឧសភា នៅកន្លែងចុះឈ្មោះអាពាហ៍ពិពាហ៍របស់មណ្ឌលឆាងចំ ទីក្រុងសៀវចូវ តំបន់ស្វយ័តជនជាតិជួង ក្វាំងស៊ី កំពុងរៀបចំពិធីប្រគល់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ។
បន្ទប់ប្រគល់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ត្រូវបានតុបតែងបែបបុរាណ ក្រោមការណែនាំរបស់បុគ្គលិកការងារដែលស្លៀកពាក់សម្លៀកបំពាក់រាជវង្សហានរបស់ចិន គូស្នេហ៍ថ្មីនីមួយៗសម្អាតដៃ និងប្រើប្រាស់ជក់សរសេរឈ្មោះលើសៀវភៅប្រពៃណីចិន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ពិធីប្រគល់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍នេះតាមពិធីប្រពៃណីរាជវង្សមីង (ឆ្នាំ ១៣៦៨ដល់ឆ្នាំ ១៦៤៤) ដើម្បីឱ្យគូស្នេហ៍ថ្មីចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីចិន ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉