គោលការណ៍”dynamic zero-COVID”ត្រូវបន្តប្រកាន់ខ្ជាប់ជានិច្ច

2022-05-24 11:44:10 |ប្រភព:人民日报

  សិទ្ធិរស់រានមានជីវិតគឺជាសិទ្ធិសំខាន់បំផុតរបស់មនុស្ស ហើយប្រទេសចិនទទូចឱ្យដាក់សុវត្ថិភាព និងសុខភាពរបស់ប្រជាជនជាអាទិភាព។ នាខែមីនា ទស្សនាវដ្តី”The Lancet”បានបោះពុម្ភផ្សាយអត្ថបទមួយថា ក្នុងអំឡុងពេលជំងឺកូវីដ-១៩រាតត្បាត ចំនួនអ្នកស្លាប់លើពិភពលោកមានលើស ១៨.២ លាននាក់ អត្រាមរណភាពប្រមាណ ១២០.៣ នាក់ក្នុងចំនួនមនុស្ស ១០០០០០ នាក់ ។ នៅសហរដ្ឋអាមេរិក អត្រាមរណភាពលើសគឺ ១៧៩.៣ នាក់ក្នុង ចំនួនមនុស្ស ១០០០០០ នាក់ ។ នៅប្រទេសចិន អត្រាមរណភាពលើសគឺ ០.៦​ នាក់ក្នុងចំនួនមនុស្ស ១០០០០០ នាក់ ។ តាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា  ប្រភេទមេរោគជំងឺ-១៩ថ្មី Omicron មិនមែនជា "ជំងឺគ្រុនផ្តាសាយធំ" ហើយអត្រាមរណភាពជាមធ្យមរបស់វាគឺ ៧ ទៅ ៨ ដងនៃជំងឺផ្តាសាយធម្មតា អត្រាមរណភាពរបស់មនុស្សចាស់ ជាពិសេស មនុស្សចាស់អាយុលើសពី ៨០ គឺលើស ១០% ។ តាមទស្សនៈសុខភាពសាធារណៈ ប្រជាជនទាំងអស់ងាយស្រួលឆ្លងមេរោគ Ormicron។ បើគ្មានវិធានការការពារទេ អ្នកឆ្លងម្នាក់អាចឆ្លងដល់មនុស្ស ៩.៥ នាក់ជាមធ្យម។ ប្រទេសចិនមានប្រជាជនជាច្រើន បើមេរោគOrmicronត្រូវបានអនុញ្ញាតឱ្យរីករាលដាល វានឹងស្ទុះងើប​ឡើង​វិញ​ក្នុងទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យធនធានវេជ្ជសាស្ត្រមិនគ្រប់គ្រាន់ ហើយនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និងសុវត្ថិភាពរបស់មនុស្សចាស់ដែលមានជំងឺប្រចាំកាយ ហើយមិនទាន់បានចាក់វ៉ាក់សាំង។

  ទន្ទឹមនឹងជំងឺកូវីដ-១៩ បន្តផ្ទុះឡើង ដើម្បីការពារសេដ្ឋកិច្ច ប្រទេសខ្លះបានធ្វើការគ្រប់គ្រងជំងឺកូវីដ-១៩ដោយធូររលុង។ ប៉ុន្តែ ជំងឺកូវីដ-១៩ ជាហេតុផលសំខាន់ៗមានឥទ្ធិពលដល់សេដ្ឋកិច្ច ។ នៅឆមាសទី ១ ឆ្នាំ ២០២២ GDP ជាក់ស្តែងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១.៤%  GDP ក្នុងតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងត្រឹមតែ 0.3% ។ ប្រទេសចិនបានក្លាយជាប្រទេសដ៏សំខាន់តែមួយក្នុងពិភពលោក ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០២១​ GDP របស់ប្រទេសចិនមានចំនួនប្រមាណ ១១០ ពាន់លានយ័ន ដែលកើនឡើង៨.១% ធៀបនឹងឆ្នាំ ២០២២ ។ នៅខែមេសា ឆ្នាំ ២០២២ នេះ ​ការ​នាំ​ចូល​និង​នាំ​ចេញ​ពាណិជ្ជកម្ម​បរទេស​របស់ប្រទេសចិនបាន​កើនឡើង​៧,៩%​ធៀប​នឹង​ឆ្នាំ​២០២២ ។ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ប្រទេសចិនបានទទួលបានលទ្ធផល​គួរឱ្យ​កត់សម្គាល់ ដែលមិនគ្រាន់តែរក្សាបាននូវភាពធន់ក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបាននូវស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មសកល និងសង្វាក់ផ្គត់ផ្គង់លើពិភពលោក ។

  គោលការណ៍”dynamic zero-COVID”មិនមែនមានន័យថា គ្មានអ្នកជំងឺកូវីដ-១៩ទេ​ ប៉ុន្តែជាការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងតម្លៃសង្គមទាបបំផុត និងរយៈពេលខ្លីបំផុត ដើម្បីធានាសុខភាព និងអាយុជីវិតរបស់ប្រជាជនចិន ហើយធ្វើឱ្យប្រជាជនចិនជាច្រើន និងតំបន់ភាគច្រើនមានការរស់នៅធម្មតា ។

  ប្រភព៖កាសែតប្រជាជនដេលី​

  អ្នកបកប្រែ៖刘蓉