ប្រទេសកម្ពុជាបង្កើតប្រព័ន្ធបញ្ជាក់​គុណភាពស្រូវថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យអង្ករ

2022-05-24 17:39:32 |ប្រភព:中新网

  នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជាបានបង្កើតប្រព័ន្ធបញ្ជាក់​គុណភាពស្រូវជាផ្លូវការ ដើម្បីលើកកម្ពស់ទិន្នផល និងគុណភាពនៃការដំាដុះអង្ករ ។

  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ប្រព័ន្ធបញ្ជាក់​គុណភាពស្រូវជាគម្រោងអន្តរជាតិសំខាន់របស់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបញ្ជាក់គុណភាពស្រូវតាមបទដ្ឋានបញ្ជាក់គុណភាពនេះ ។

  ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា​ អង្ករជាផលិតផលកសិកម្ម សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ ក្នុងអំឡុងពេលដ៏យូរមកហើយ អ្នកធ្វើការពាក់ព័ន្ធនឹងស្រូវអង្ករដោយសារមិនអាចធានាគុណភាពស្រូវអង្ករ ដែលមានប៉ះពាល់ដល់ការប្រមូលផលស្រូវ និងកម្រិតការរស់នៅរបស់កសិករ ។ ក្រោមប្រព័ន្ធបញ្ជាក់​គុណភាពស្រូវនេះ អ្នកផលិតផលស្រូវអាចតាមប្រព័ន្ធនេះដាក់ស្លាកពិសេសក្នុងការបញ្ជាក់គុណភាពស្រូវ ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉