វិបត្តិម្សៅទឹកដោះគោនៅសហរដ្ឋអាមេរិក៖ មួយកំប៉ុងក៏ពិបាករកទិញ! ឪពុកម្តាយទារកព្រួយបារម្ភនិងអស់សង្ឃឹម

2022-05-24 17:41:09 |ប្រភព:新华社

  នៅខែឧសភា ឆ្នាំ ២០២២ ក្រោមឥទ្ធិពលពីវិបត្តិម្សៅទឹកដោះគោ Abbott បញ្ហាសង្វាក់ផ្គត់ផ្គង់ និងអតិផរណា ម្សៅទឹកដោះគោទារករាប់ម៉ឺននាក់នៅសហរដ្ឋអាមេរិកមានបញ្ហាការខ្វះខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេស ​នៅ​ថ្ងៃ​ទី ២២ ខែឧសភា ទីក្រុងញូវយ៉ក​បាន​ប្រកាស​ថា កង្វះខាតម្សៅទឹកដោះគោទារកមានកម្រិតធ្ងន់ធ្ងរដែលចូលក្នុងស្ថានភាពអាសន្ន ។

  នៅខែកញ្ញា ឆ្នាំ ២០២១ ដល់ ខែមករា ឆ្នាំ ២០២២ ទារក៤នាក់របស់សហរដ្ឋអាមេរិកបានឈឺដោយសារការបរិភោគម្សៅទឹកដោះគោដែលសង្ស័យថាមានមេរោគ ក្នុងចំណោមនេះ ទារកពីរនាក់បានស្លាប់ មន្ទីរគ្រប់គ្រងចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមការស៊ើបអង្កេតជាបន្តបន្ទាប់លើក្រុមហ៊ុន Abbott ។ នៅខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Abbottបានប្រមូលមកវិញនូវផលិតផលទឹកដោះគោសម្រាប់ទារកមួយចំនួនដោយសារបញ្ហាសុវត្ថិភាព  ហើយបិទរោងចក្រ ដែលបានធ្វើឱ្យមានការខ្វះខាតម្សៅទឹកដោះគោកាន់តែខ្លាំង ។

  នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២​ លោក Biden បានប្រកាសដាក់ដំណើរការច្បាប់ផលិតកម្មការពារជាតិ ដើម្បីពន្លឿនការផលិតម្សៅទឹកដោះគោ នាំចូលម្សៅទឹកដោះគោជាបន្ទាន់ និងប្រើប្រាស់យន្តហោះយោធាដើម្បីដឹកជញ្ជូនម្សៅទឹកដោះគោ។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉