ទំហំសរុបនៃចរាចរណ៍ទំនិញក្នុងសង្គមទូទាំងប្រទេសចិនលើសពីមួយរយទ្រីលានយន់ប្រាក់ចិន

2022-05-26 16:59:43 |ប្រភព:CRI

  ថ្ងៃទី២៥ខែឧសភា សហព័ន្ធចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ប្រទេសចិនបានប្រកាសទិន្នន័យស្តីពីការប្រតិបត្តិនៃចរាចរណ៍ទំនិញក្នុងសង្គមរយៈពេល៤ខែដំបូងនៃឆ្នាំនេះ។ ក្នុងខែមេសា ដោយសាររងឥទ្ធិពលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ និងកត្តាផ្សេងៗទៀត បានជាវដ្តនៃខ្សែសង្វាក់ផ្គត់ផ្គង់មិនរលូន ហើយការប្រតិបត្តិនៃចរាចរណ៍ទំនិញប្រឈមមុខនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង។ប៉ុន្តែ តម្រូវការនៃចរាចរណ៍ទំនិញផ្នែកឧស្សាហកម្មមូលដ្ឋាន ដូចជាផលិតផលកសិកម្មនិងការជីកយករ៉ែថាមពលជាដើមបានកើនឡើងដោយបានបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ៕