“ចំណងមិត្តភាពចិន-ឡាវ”៖”ច្រកមាស”នៃផ្លូវដែកចិន-ឡាវប្រែប្រួលយ៉ាងខ្លាំង

2022-05-26 17:26:34 |ប្រភព:云南日报

  នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ក្រុមអ្នកសារព័ត៌មាននៃកិច្ចសម្ភាសន៍ផ្សព្វផ្សាយអន្តរជាតិបណ្តាញអ៊ីនធើណែត”ចំណងមិត្តភាពចិន-ឡាវ” ដែលរៀបចំដោយការិយាល័យគណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធើណែត និងព័ត៌មាននៃគណៈកម្មាធិការគណៈបក្សកុម្មុយនិស្តចិនខេត្តយូណាន ហើយទទួលរៀបចំដោយគេហទំព័រyunnangateway នៃក្រុមហ៊ុនយូណានដេលីគ្រុប បានដើរក្នុងទីក្រុងគុនមីញ និងកំពង់ផែThanalengទីក្រុងវៀងច័ន្ទ ។ ក្នុងដំណើរការនេះ ការប្រែប្រួលរបស់”ច្រកមាស”នៃផ្លូវដែកចិន-ឡាវធ្វើឱ្យអ្នកសារព័ត៌មានមានចាប់អារម្មណ៍ខ្លាំងណាស់ ។

  ការប្រែប្រួលទី១៖ពាណិជ្ជកម្មថ្មីនាំមកនូវកំណើនថ្មី

  នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែកចិន-ឡាវត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ មជ្ឈមណ្ឌលទីក្រុងគុនមីញនៃក្រុមហ៊ុនCRINTERMODALដើរតួនាទីជាចំណុចចាប់ផ្ដើមរបស់រថភ្លើងដឹកទំនិញអន្តរជាតិនៃផ្លូវដែកចិន-ឡាវ គិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ រថភ្លើងចំនួន ១៦៩ ស្មើនឹង ៣៧៨០ គ្រឿង ធ្វើដំណើរការពីមជ្ឈមណ្ឌលទីក្រុងគុនមីញនៃក្រុមហ៊ុនCRINTERMODAL ទម្ងន់សរុបនៃទំនិញដឹកជញ្ជូនមានចំនួន ៧៥០០០ តោន ដែលមានតម្លៃប្រមាណ ៣.៣៣ ពាន់លានយ័ន។

  លោកស្រី ឆាន យ៉ាណាន នាយកប្រតិបត្តិការនៃក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ Haihan បានរៀបរាប់ថា ក្រោមឥទ្ធិពល​នៃជំងឺកូវីដ-១៩ ការដឹកជញ្ជូនតាមផ្លូវដែកមានស្ថិរភាពជាង ហើយមានអត្ថប្រយោជន៍អាចដឹកជញ្ជូនទំនិញបរិមាណ​ច្រើន និងតម្លៃការដឹកជញ្ជូនទាបជាដើម ។ តាំងពីផ្លូវដែកចិន-ឡាវត្រូវបានប្រើប្រាស់ជាផ្លូវការ ក្រុមហ៊ុនដឹក​ជញ្ជូន​អន្តរជាតិ Haihan ដឹកជញ្ជូនទំនិញប្រហែល ២០០ កុងតឺន័រក្នុងមួយខែ ទំនិញនាំចេញរួមមានវាយនភ័ណ្ឌ ផលិតផល​អេឡិចត្រូនិកទំនាក់ទំនង របស់របរប្រើប្រាស់ប្រចាំថ្ងៃ បន្លែ ផលិតផលអេឡិចត្រូនិកឆ្លងដែនជាដើម ឯទំនិញនាំចូល​រួមមាន ជ័រកៅស៊ូធម្មជាតិ រ៉ែដែកជាដើម ។

  លោក ចូវជឹ អគ្គនាយករងនៃក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់Xiangmei ខេត្តយូណានបានរៀបរាប់ថា តាំងពីឆ្នាំ ២០១៩ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មអេឡិចត្រូនិកឆ្លងដែន”៩៦១០” សព្វថ្ងៃ បរិមាណទំំនិញនាំចេញមានចំនួន ៣០០០០ ដល់ ៥០០០០ កញ្ចប់ ។ តាមផ្លូវដែកចិន-ឡាវ ក្រុមហ៊ុនបានធ្វើអាជីវកម្មដល់ប្រទេសថៃ ។ សព្វថ្ងៃ អាជីវកម្ម​របស់​ក្រុមហ៊ុននៅប្រទេសថៃសំខាន់គឺ កិច្ចសហប្រតិបត្តិការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក របស់ប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងវាយនភណ្ឌគេហដ្ឋាន របស់ប្រើប្រាស់ក្នុងផ្ទះ និងទំនិញផ្សេងទៀតរបស់​ប្រទេស​ចិនត្រូវបានលក់ទៅឱ្យអតិថិជននៃប្រទេសថៃតាមមធ្យោបាយ "ផ្លូវដែក + ការដឹកជញ្ជូនតាមផ្លូវគោក"។ តាំងពីផ្លូវដែកចិន-ឡាវត្រូវបានប្រើប្រាស់ជាផ្លូវការ តម្លៃនៃការដឹកជញ្ជូនតាមផ្លូវដែកកាត់បន្ថយប្រហែល ៥០% ប្រៀបធៀប​ការដឹកជញ្ជូនតាមផ្លូវអាកាស ទំនិញពីប្រទេសចិនដឹកជញ្ជូនទៅប្រទេសថៃត្រូវរយៈពេល ៧ ថ្ងៃ ពេលវេលា​ដឹកជញ្ជូនក៏សន្សំសំចៃបានពាក់កណ្តាលធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ ។

  ការប្រែប្រួលទី២៖ការប្រកួតប្រជែងនាំមកជំនាញថ្មី

  តាំងពីផ្លូវដែកបើក”ខ្សែផ្លូវដែកឡានឆាង-មេគង្គ” ខេត្តស៊ីឆាន ក្រុងឆុងឈាង ខេត្តជាំងស៊ូ ខេត្តក្វាងតុង ក្រុងសៀងហៃ ខេត្តសានតុង តំបន់ស្វយ័តជនជាតិជួង ក្វាងស៊ីជាដើមប្រមូលទំនិញដែលនឹងដឹកជញ្ជូនទៅប្រទេស​ក្នុងតំបន់អាស៊ី​អាគ្នេយ៍​នៅទីក្រគុនមីញ ដើម្បីជិះរថភ្លើងដឹកទំនិញផ្លូវដែកពិសេសដែលមានល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង​ក្នុងចំណុចកំណត់ ខ្សែកំណត់ ពេលវេលាកំណត់ តម្លៃថេរទៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ។

  នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២​ ម៉ោង ១៥ និង ៣០ នាទី នៅខ្សែផ្ទុកនិងដកទំនិញរបស់មជ្ឈមណ្ឌលទីក្រុង​គុនមីញ​នៃក្រុមហ៊ុនCRINTERMODAL រថភ្លើងមួយដែលនឹងធ្វើដំណើរទៅប្រទេសឡាវកំពុងដឹកកុងតឺន័រ ។ ម៉ោង ២០យប់ រថភ្លើងនេះនឹងចាប់ដំណើរការពីមជ្ឈមណ្ឌលទីក្រុងគុនមីញនៃក្រុមហ៊ុនCRINTERMODAL នៅថ្ងៃបន្ទាប់​នឹងទៅដល់ស្ថានីយ៍រថភ្លើងខាងត្បូងវៀងច័ន្ទ ដែលដំណើរការទាំងមូលមិនលើស ២៧ ម៉ោង ។

  ដើម្បីធានារថភ្លើងដឹកទំនិញអន្តរជាតិនៃផ្លូវដែកចិន-ឡាវអភិវឌ្ឍបានល្អជាបន្តបន្ទាប់ ស្ថាប័នគយក្រុងគុនមីញពង្រឹង​ទំនាក់ទំនងជាមួយស្ថាប័នផ្លូវដែក បង្កើតយន្តការ”ចំណុចទៅចំណុច” និងផ្សព្វផ្សាយនយោបាយ ចាត់តាំងបុគ្គលិក​ការងារពិសេសទទួលខុសត្រូវចំពោះការត្រួតពិនិត្យការសម្រួលបញ្ហាពន្ធគយ ហើយណែនាំក្រុមហ៊ុនប្រើប្រាស់”ច្រកចេញចូលតែមួយ” ដើម្បីប្រកាសពន្ធគយ និងប្រើប្រាស់គំរូ”ការឆ្លងដែនលឿន” ជាដើម ដើម្បីក្រុមហ៊ុន​កាត់បន្ថយ​ចំណាយដឹកជញ្ជូន​ និងបង្កើនប្រសិទ្ធភាពឆ្លងដែន។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉