ធុរេនតំបន់អាស៊ីអាគ្នេយ៍មានប្រជាប្រិយភាពនៅប្រទេសចិន

2022-05-26 17:29:55 |ប្រភព:新华社

  ធុរេនមានរសជាតិពិសេស និងមានតម្លៃអាហារូបត្ថម្ភខ្ពស់ ដែលបានទទួលបានការចូលចិត្តលើពិភពលោក ទីកន្លែងប្រភព និងទីតំាងដាំដុះធុរេនគឺនៅតំបន់អាស៊ីអាគ្នេយ៍ ។ ថ្មីៗនេះគឺជារដូវកាលដែលធុរេនប្រទេសថៃ និងប្រទេសម៉ាឡេស៊ីទុំ ធុរេនធំៗកំពុងត្រូវបានដឹកជញ្ជូនទៅតំបន់ជាច្រើនក្នុងប្រទេសចិន ។

  ថ្មីៗនេះ អ្នកសារព័ត៌មានបានសម្ភាសន៍អ្នកជំនាញនៅទីក្រុងឆុងឈីង ពួកគេបានបញ្ជាក់ថា ផ្លូវគោក-សមុទ្រថ្មីនៃភាគខាងលិចកំពុងអភិវឌ្ឍ ផ្លូវដែកចិន-ឡាវត្រូវបានប្រើប្រាស់ជាផ្លូវការ និងRCEPមានសុពលភាព ដែលបាននាំមកអត្ថប្រយោជន៍ដល់ធុរេនរបស់តំបន់អាស៊ីអាគ្នេយ៍មានប្រជាប្រិយភាពនៅប្រទេសចិន ។

  លោក វ៉ាង សៀវហ្វឹរ ប្រធានក្រុមហ៊ុនឧស្សាហកម្មហុមៃតាស៊ីនស៊ីងទីក្រុងឆុងឈីងបានប្រាប់អ្នកសារព័ត៌មានថា សព្វថ្ងៃ ធុរេនដែលប្រទេសចិននាំចូលគឺមកពីប្រទេសថៃ និងប្រទេសម៉ាឡេស៊ី អត្រានាំចូលគឺ ៩០% និង១០% ធុរេនរបស់ប្រទេសទាំងពីរនេះមានគុណភាពល្អ និងច្រើនប្រភេទ ដែលបានទទួលការពេញនិយមពីអតិថិជន។ តាំងពីឆ្នាំ ២០១៩  ប្រទេសចិនបាននាំចូលធុរេនរបស់ប្រទេសម៉ាឡាស៊ី ទោះបីជាពេលវេលានាំចូលយឺត ប៉ុន្តែ ហេដ្ឋានរចនាសម្ព័ន្ធសាងសង់ល្អ ការដឹកជញ្ជូនអាចតាមមធ្យោបាយផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែកជាដើមតាមវិធីខ្សែសង្វាក់ត្រជាក់។

  លោក វ៉ាង សៀវហ្វឹរ បានរៀបរាប់ថា​ ក្នុងសីតុណ្ហភាពធម្មតា ធុរេនទុំអាចរក្សារយៈពេល​ ៣ថ្ងៃដល់ ៥ ថ្ងៃ ។ បច្ចេកទេសបានបង្កើតលក្ខខណ្ឌសម្រាប់ការរក្សាទុកធុរេន ដូច្នេះ ប្រជាជនចិនដែលរស់នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រនោះអាចបរិភោគរសជាតិធម្មជាតិដែលមកពីតំបន់អាស៊ីអាគ្នេយ៍ ។ ធុរេនរបស់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានដឹកជញ្ជូនដល់ទីក្រុងឆុងឈីង និងចែកចាយទៅទីក្រុងឆឹងទូ ទីក្រុងស៊ីអាន ទីក្រុងគួយយ៉ាងជាដើម ។

  នាខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែកចិន-ឡាវត្រូវបានប្រើប្រាស់ជាផ្លូវការ ដែលបានកាត់បន្ថយថ្លៃដើម និងពេលវេលានៃការ​ដឹកជញ្ជូនធុរេននៃតំបន់អាស៊ីអាគ្នេយ៍បន្ថែមទៀត ។ នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ មានធុរេនចំនួន ៥០០ តោនត្រូវបានដឹកជញ្ជូនទៅប្រទេសចិនតាមផ្លូវដែកចិន-ឡាវ លើកនេះជាលើកទី១ ដែលដឹកជញ្ជូនធុរេនតាមផ្លូវដែកចិន-ឡាវ ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉