រថភ្លើងដឹកអ្នកដំណើរដែលនាំចូលពីប្រទេសចិននឹងត្រូវបានដាក់ឱ្យដំណើរការក្នុងប្រទេសប៉ាគីស្ថាន

2023-01-30 08:42:35
ប្រភព:ស៊ីនហួចិន

ក្រុមហ៊ុនសាជីវកម្មផ្លូវដែកប៉ាគីស្ថាន បានប្រកាសក្នុងពិធីមួយដែលបានរៀបចំនៅថ្ងៃទី២៧ ខែមករាថា រថភ្លើងដឹកអ្នកដំណើរដែលនាំចូលពីប្រទេសចិននៅឆ្នាំ២០២២ នឹងត្រូវបានដាក់បញ្ចូលទៅក្នុងខ្សែរថភ្លើងពណ៌បៃតងដើម្បីដឹកអ្នកដំណើរ និងដាក់ឱ្យដំណើរការជាផ្លូវការ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ រថភ្លើងដឹកអ្នកដំណើរចំនួន ៤៦ គ្រឿងដំបូង និងគ្រឿងបន្លាស់រថភ្លើង នៃគម្រោងរថយន្តដឹកអ្នកដំណើរ ២៣០ គ្រឿងដែលនាំចេញទៅកាន់ប្រទេសប៉ាគីស្ថានដោយក្រុមហ៊ុនសាជីវកម្មរថយន្ត ថាំងសាន ចិន ត្រូវបានដឹកមកដល់ប្រទេសប៉ាគីស្ថាន៕

អ្នកបកប្រែ៖ Li Zha

រថភ្លើងដឹកអ្នកដំណើរដែលនាំចូលពីប្រទេសចិននឹងត្រូវបានដាក់ឱ្យដំណើរការក្នុងប្រទេសប៉ាគីស្ថាន