"ភ្នែកមេឃចិន"បានបានរកឃើញផ្កាយ Pulsar ថ្មីចំនួនជាង ៧៤០

2023-02-16 18:09:05
ប្រភព:ស៊ីនហួចិន

ចាប់តាំងពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃតេឡេស្កុប Five-hundred-meter Aperture Sphericalradio Telescope(FAST)មានអង្កត់ផ្លិតអតិបរមា ៥០០ម៉ែត្រ ដែលត្រូវបានគេប្រសិទ្ធនាមថាជា"ភ្នែកមេឃចិន(China Sky Eye)"  បានបន្តរកឃើញ ផ្កាយ Pulsarថ្មីកាន់តែច្រើន។ គិតមកដល់បច្ចុប្បន្ន "ភ្នែកមេឃចិន"បានរកឃើញផ្កាយ Pulsarថ្មីសរុបចំនួនជាង ៧៤០ ហើយ។

"ភ្នែកមេឃចិន"ត្រូវបានសាងសង់បញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៦ហើយបានបើកឱ្យដំណើរការជាផ្លូវការបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យជាតិនៅថ្ងៃទី១១ខែមករា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ វាគឺជាតេឡេស្កុបធំបំផុត និងមានភាពវាងវៃបំផុតនៅលើពិភពលោក ហើយវាក៏ជាតេឡេស្កុបដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការស្វែងរកផ្កាយ pulsar នៅក្នុងសកល ដូច្នេះ វាបានពង្រីកយ៉ាងខ្លាំងដែនកំណត់នៃការសង្កេតរបស់មនុស្សលើអវកាស៕

អ្នកសារព័ត៌មាន ៖ អូវ តុងឈូ

អ្នកបកប្រែ ៖ Shen Yan

"ភ្នែកមេឃចិន"បានបានរកឃើញផ្កាយ Pulsar ថ្មីចំនួនជាង ៧៤០