"អ្នកអភិរក្សសត្វបក្សី" នៅក្នុងដីសើម

2023-03-09 17:19:06
ប្រភព:ស៊ីនហួចិន

លោកស្រី ថាន វេនចូ ជាអ្នកសង្កេតការណ៍តំបន់ដីសើមសំខាន់អន្តរជាតិ ឆេនហ៊ូ នៅទីក្រុងអ៊ូហាន ប្រទេសចិន។ នាងបានចូលរួមក្នុងការអភិរក្សតំបន់ដីសើម ការស្រាវជ្រាវវិទ្យាសាស្ត្រនិងការសង្កេតការណ៍ ការផ្សព្វផ្សាយនិងការអប់រំ នៅក្នុងតំបន់អភិរក្ស ឆេនហ៊ូ ចាប់តាំងពីឆ្នាំ២០២១។ កាលពីមុន នាងធ្លាប់អនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រលើការអភិរក្សដីសើមជាច្រើនលើកនៅបឹងស៊ីទុងធីន ខេត្តហ៊ូណាន និងតំបន់ស៊ីនចាំង។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បន្ទាប់ពីការសង្គេតការណ៍សត្វបក្សី ថាន វេនចូ នឹងប្រើប្រាស់ពេលវេលាជាច្រើនក្នុងការរៀបចំសម្ភារៈ និងរូបភាព ហើយកំណត់អត្តសញ្ញាណវាម្តងហើយម្តងទៀតដោយប្រៀបធៀបនឹង‹‹សៀវភៅរូបភាពសត្វបក្សីអ៊ូហាន›› និង‹‹សៀវភៅសត្វបក្សីព្រៃចិន››។ នៅខែកុម្ភៈ ឆ្នាំ២០២២ នាងបានសង្កេតការណ៍សត្វការពារថ្នាក់ជាតិកម្រិតទីពីរ Merlin ជាលើកដំបូងនៅក្នុងតំបន់ដីសើម ឆេនហ៊ូ ដោយបន្ថែមប្រភេទសត្វថ្មីទៅក្នុងបញ្ជីសត្វបក្សីនៅតំបន់ដីសើម ឆេនហ៊ូ។ នាពេលបច្ចុប្បន្ននេះ លោកស្រី ថាន វេនចូ បានក្លាយជាអ្នកជំនាញសង្កេតការណ៍សត្វបក្សី ដែលស្គាល់សត្វបក្សីភាគច្រើននៅតំបន់ដីសើម ឆេនហ៊ូ។

នៅពេលអនាគត លោកស្រី ថាន វេនចូ សង្ឃឹមថានឹងបន្តប្រចាំការនៅតំបន់ដីសើម ឆេនហ៊ូ ដើម្បីធ្វើ"អ្នកអភិរក្សសត្វបក្សី"ឱ្យបានល្អ៕

អ្នកសារព័ត៌មាន៖ Wu Zhizun

អ្នកបកប្រែ៖ Li Zha

"អ្នកអភិរក្សសត្វបក្សី" នៅក្នុងដីសើម