គុនមីង-វៀងចន្ទន៍ តោះចេញដំណើរ!

2023-04-13 10:06:11
ប្រភព:កាសែតយូណានដេលី

នៅម៉ោង ៨:០៨ ព្រឹកម៉ោងនៅក្រុងប៉េកាំង រថភ្លើងលេខ D៨៨៧ បានចាកចេញពីស្ថានីយទី ១៧ នៃស្ថានីយ៍រថភ្លើងភាគខាងត្បូងក្រុងគុនមីងខេត្តយូណាននៃប្រទេសចិន។ ហើយរថភ្លើងដឹកអ្នកដំណើរអន្តរជាតិតាមផ្លូវរថភ្លើងចិន-ឡាវបានចេញដំណើរទៅភាគខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងវៀងចន្ទន៍ប្រទេសឡាវ!

ចាប់តាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដែលផ្លួវរថភ្លើងចិន-ឡាវបានបើកដំណើរការជាផ្លូវការ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំនេះ កំណាត់ផ្លូវរថភ្លើងនៅប្រទេសចិននៃរថភ្លើងចិន-ឡាវនេះបានដឹកជញ្ជូនអ្នកដំណើរចំនួនសរុប ១១,៨៨ លាននាក់ ចំណែកកំណាត់ផ្លូវរថភ្លើងនៅប្រទេសឡាវបានដឹកជញ្ជូនអ្នកដំណើរ ២,២ លាននាក់ ហើយបានដឹកជញ្ជូនទំនិញឆ្លងព្រំដែនទម្ងន់សរុប ៣,៦៣ លានតោន៕

អ្នកសារព័ត៌មាន ៖ ហ៊ូ សៀវយុង ឆឹន ហ្វី លាវ ជឺយ៉ូ   យ៉ាង ឈួនមី   សៀ ហ្វាំងហៃ   សួន ជាំងហុង

អ្នកបកប្រែ ៖ Shen Yan

គុនមីង-វៀងចន្ទន៍ តោះចេញដំណើរ!