ការប្រកួតកីឡាលោតទឹកពានរង្វាន់ពិភពលោកនៅក្រុងXi’anបានបិទបញ្ចប់ ក្រុមជម្រើសជាតិចិនបានទទួលមេដាយមាសចំនួន៩គ្រឿង

2023-04-17 18:22:04
ប្រភព:CRI

ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣ការប្រកួតកីឡាលោតទឹកពានពិភពលោកនៅក្រុងXi’anនៃសហព័ន្ធកីឡាហែលទឹកពិភពលោកឆ្នាំ២០២៣បានបិទបញ្ចប់។ក្រុមជម្រើសជាតិចិនបានទទួលមេដាយមាស៩គ្រឿងនិងមេដាយប្រាក់២គ្រឿងដែលឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយ។

ថ្ងៃដដែលនោះក្រុមជម្រើសជាតិចិនបានទទួលមេដាយមាស៣គ្រឿងនិងមេដាយប្រាក់១គ្រឿង។ក្នុងការប្រកួតកីឡាលោតទឹកកម្ពស់១០ម៉ែត្រប្រភេទនារីកីឡាការិនីChen YuxiនិងកីឡាការិនីQuan Hongchanបានទទួលចំណាត់ថ្នាក់លេខមួយនិងលេខ២ដោយពិន្ទុ431.20ពន្ទុនិងពិន្ទុ423.50ដោយឡែកពីគ្នា។

វិញ្ញាសាចុងក្រោយនៃការប្រកួតលើកនេះគឺការប្រកួតជាក្រុម។ក្រុមជម្រើសជាតិចិនបានចាត់បញ្ជួនកីឡាការិនីChen WenyiកីឡាការិនីChen YuxiកីឡាករWang ZongyuanនិងកីឡាករYang Haoឲ្យចូលរួមការប្រកួតនិងទទួលបានមេដាយមាសដោយពិន្ទុ469.35ពិន្ទុ៕

ការប្រកួតកីឡាលោតទឹកពានរង្វាន់ពិភពលោកនៅក្រុងXi’anបានបិទបញ្ចប់ ក្រុមជម្រើសជាតិចិនបានទទួលមេដាយមាសចំនួន៩គ្រឿង