លេងព្រិលនៅ Koktokay ក្នុងតំបន់ស្វយ័តជនជាតិអ៊ុយហ្គ័រ ស៊ីនជាំង នៅខែមេសា

2023-04-17 18:23:49
ប្រភព:ស៊ីនហួចិន

Koktokayស្រុកហ្វូយួន តំបន់ស្វយ័តជនជាតិអ៊ុយហ្គ័រ ស៊ីនជាំងនៃប្រទេសចិន មានធនធានទេសចរណ៍ដ៏សម្បូរបែប។ ក្នុងនាមជារមណីយដ្ឋានជិះទឹកកកស្គីថ្នាក់ជាតិក្នុងប្រទេសចិន រមណីយដ្ឋានស្គីទឹកកកអន្តរជាតិ Koktokay បានទទួលការពេញនិយមពីអ្នកទេសចរជាច្រើន។ ជាពិសេស សូម្បីតែនៅរដូវផ្ការីក ក៏មានភ្ញៀវទេសចរមកពីតំបន់គ្រប់ទិសទី ដើម្បីចូលលេងកីឡាជិះស្គីទឹកកក និងទស្សនាទេសភាពព្រិលដ៏ស្រស់ស្អាត។

ថ្មីៗនេះ បន្ទាប់ពីព្រិលនៃរដូវផ្ការីកមួយមក ភ្នំអាអឺថៃត្រូវបានគ្របដណ្តប់ដោយព្រិល ទេសភាពព្រិលពិតជាអស្ចារ្យ និងទាក់ទាញភ្ញៀវទេសចរមកពីតំបន់គ្រប់ទិសទីមកទស្សនា។ យោងតាមស្ថិតិរបស់រមណីយដ្ឋានស្គីទឹកកកអន្តរជាតិ Koktokay ចាប់តាំងពីខែមីនា ឆ្នាំ២០២៣រមណីយដ្ឋាននេះបានទទួលភ្ញៀវទេសចរជាង ១២,៨ម៉ឺននាក់៕

អ្នកសារព័ត៌មាន ៖ ហ៊ូ ហ៊ូហ៊ូ

អ្នកបកប្រែ ៖ Shen Yan

លេងព្រិលនៅ Koktokay ក្នុងតំបន់ស្វយ័តជនជាតិអ៊ុយហ្គ័រ ស៊ីនជាំង នៅខែមេសា