កម្មវិធីរាប់ថយក្រោយ ១០០ ថ្ងៃទៅកាន់ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១

2023-04-27 10:48:44
ប្រភព:ស៊ីនហួចិន

ថ្ងៃទី១៩ ខែមេសា គឺជាកម្មវិធីរាប់ថយក្រោយ ១០០ ថ្ងៃទៅកាន់ការប្រកួតកីឡានិស្សិតសកលវិទ្យាល័យរដូវក្តៅលើកទី៣១ ដែលនឹងរៀបចំឡើងនៅទីក្រុងឆឹងទូ ខេត្តស៊ីឈួននៃប្រទេសចិន។ សកម្មភាពកម្មវិធីរាប់ថយក្រោយ ១០០ ថ្ងៃទៅកាន់ការប្រកួតកីឡានិស្សិតសកលវិទ្យាល័យរដូវក្តៅលើកទី៣១ រួមមាន សកម្មភាពការចេញផ្សាយសំលៀកបំពាក់ផ្លូវការ បទចម្រៀងផ្សព្វផ្សាយ និងសកម្មភាពពាក់ព័ន្ធ ដែលបានប្រារព្ធនៅកីឡាដ្ឋានតុងអាំងហ៊ូ ក្រុងឆឹងទូ។

តាមព័ត៌មានបានឱ្យដឹងថា ការប្រកួតកីឡានិស្សិតសកលវិទ្យាល័យរដូវក្តៅលើកទី៣១ នឹងរៀបចំនៅទីក្រុងឆឹងទូ ប្រទេសចិនចាប់ពីថ្ងៃទី២៨ខែកក្កដាដល់ថ្ងៃទី៨ខែសីហា ឆ្នាំនេះ៕

អ្នកសារព័ត៌មាន ៖ ស៊ឺន បុហាន

អ្នកបកប្រែ ៖ Shen Yan

កម្មវិធីរាប់ថយក្រោយ ១០០ ថ្ងៃទៅកាន់ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី ៣១