ដំណាក់កាលទី២ នៃពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៣៣ បានបើកជាផ្លូវការ
2023-04-28 13:19:49
ប្រភព:ស៊ីនហួចិន
នៅថ្ងៃទី២៣ខែមេសា ដំណាក់កាលទី២ នៃពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ១៣៣ បានបើកជាផ្លូវការ។ ពិព័រណ៍នេះផ្តោតសំខាន់លើទំនិញប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងអំណោយ និងគ្រឿងតុបតែងគេហដ្ឋាន បែងចែកជា ១៨ ពន្លា ស្នើនឹង ២៤០០០ស្តង់ និងមានក្រុមហ៊ុនតាំងពិព័រណ៍ជិត ១២០០០ សហគ្រាស។ ក្នុងចំណោមនោះ តំបន់តាំងពិព័រណ៍សម្ភព ទារក និងកុមារត្រូវបានបង្កើតឡើងថ្មី ដើម្បីបង្ហាញពិព័រណ៍ផលិតផលពាក់ព័ន្ធ មានដូចជារថយន្តកុមារសម្លៀកបំពាក់ទារកគ្រឿងតុបតែងពាក់ព័ន្ធ សម្ភារៈបរិក្ខារអប់រំមត្តេយ្យសិក្សា ឧបករណ៍អគ្គិសនីសម្រាប់ម្តាយ និងទារកជាដើម ដែលទទួលបានការពេញនិយមពីអតិថិជន៕
អ្នកសារព័ត៌មាន ៖ លាវ តាវួយ
អ្នកបកប្រែ ៖ Shen Yan