ពិព័រណ៍ការច្នៃប្រឌិតអន្តរជាតិហ្សឺណែវលើកទី ៤៨ បានបើកជាផ្លូវការ

2023-04-28 15:28:07
ប្រភព:ស៊ីនហួចិន

ការតាំងពិព័រណ៍អន្តរជាតិហ្សឺណែវលើកទី៤៨ រយៈពេល ៥ ថ្ងៃបានបើកជាផ្លូវការនៅសាលពិព័រណ៍ Palexpo ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៦ ខែមេសានេះ។ នេះជាលើកទីមួយដែលការតាំងពិព័រណ៌បានបើកក្រៅបណ្តាញចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ២០២០ មក។ អ្នកតាំងពិព័រណ៍ជាង ៨០០ ក្រុមហ៊ុន មកពី ៤០ ប្រទេសបានតាំងពិព័រណ៍គម្រោងច្នៃប្រឌិតជាង ១០០០ គម្រោង។ នៅក្នុងពិព័រណ៍ច្នៃប្រឌិតនេះ ក្រុមការងារចិនបាននាំមកនូវគម្រោងការច្នៃប្រឌិតចំនួន ១៦៥ គម្រោង ហើយមានចំនួន ១៥៤ ស្តង់ និងតំបន់តាំងពិព័រណ៍ប្រហែល ៦០០ ម៉ែត្រការ៉េ៕

អ្នកសារព័ត៌មាន៖ លាន យី

អ្នកបកប្រែ ៖ Shen Yan

ពិព័រណ៍ការច្នៃប្រឌិតអន្តរជាតិហ្សឺណែវលើកទី ៤៨ បានបើកជាផ្លូវការ