មកទស្សនានៅក្រុងស៊ីអាន ដើម្បីចាប់អារម្មណ៍វប្បធម៌សហស្សវត្សរ៍

2023-04-28 15:32:13
ប្រភព:ស៊ីនហួចិន

កាលពីថ្ងៃទី២៥ ខែមេសា គេបានរៀបចំការតាំងបង្ហាញសំលៀកបំពាក់ និងសកម្មភាពក្បួនដង្ហែតាមយានយន្តផ្កានៃ"ពិធីបុណ្យសាងស៊ីឈាំងអាន" នៅផ្លូវពាណិជ្ជកម្មក្នុងកូនឃុំទេសចរណ៍តាថាំងពូយឺត។ អ្នកស្រឡាញ់សម្លៀកបំពាក់ប្រពៃណីចិនជាង ២០០ នាក់មកពីក្លឹបក្នុងសាកលវិទ្យាល័យ និងស្ថាប័នសំលៀកបំពាក់បប្រពៃណីចិនក្នុងក្រុងស៊ីអានបានស្លៀកសំលៀកបំពាក់ប្រពៃណីចិនគ្រប់ប្រភេទដ៏ស្រស់ស្អាត ដើម្បីបង្ហាញកម្លាំងទាក់ទាញនៃសម្លៀកបំពាក់ប្រពៃណីចិន ហើយទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។ តាមព័ត៌មានបានឱ្យដឹងថា សកម្មភាពពាក់ព័ន្ធនៃ"ពិធីបុណ្យសាងស៊ីឈាំងអាន"នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​ឧសភា៕

អ្នកសារព័ត៌មាន៖ ចូវ ជីងយី

អ្នកបកប្រែ ៖ Shen Yan

មកទស្សនានៅក្រុងស៊ីអាន ដើម្បីចាប់អារម្មណ៍វប្បធម៌សហស្សវត្សរ៍