ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (ក្រុងសិនជិន) លើកទី ១៩ បានបើកសម្ពោធ
នៅថ្ងៃទី៧ ខែមិថុនា ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន (ក្រុងសិនជិន) លើកទី១៩ បានបើកសម្ពោធ(ខាងក្រោមហៅកាត់ថា "ពិព័រណ៍ឧស្សាហកម្មវប្បធម៌សិនជិន"។
ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ពិព័រណ៍ឧស្សាហកម្មវប្បធម៌សិនជិនលើកនេះ បានរៀបចំពន្លា"ខ្សែក្រវាត់ និងផ្លូវ · តំបន់ពិព័រណ៍អន្តរជាតិ"នៅកន្លែងផ្ទាល់។ ក្នុងអំឡុងពេលរៀបចំពិព័រណ៍ នឹងរៀបចំកម្មវិធីវប្បធម៌អន្តរជាតិ ដើម្បីពង្រីករង្វង់មិត្តភាពអន្តរជាតិនៃពិព័រណ៍ ដែលបាន់ស្មានថា ពាណិជ្ជករតាំងពិព័រណ៍ក្រៅប្រទេសចិនជាង ៣០០ ក្រុមដែលមកពីប្រទេស និងតំបន់ជាង ៥០ នឹងចូលរួមក្នុងការតាំងពិព័រណ៍នេះ ហើយមានទស្សនិកជនក្រៅប្រទេសចិនជាង ២០០០០ នាក់ដែលមកពីប្រទេស និងតំបន់ជាង ១០០ នឹងចូលរួមក្នុងការតាំងពិព័រណ៍នេះ។
"ខ្សែក្រវាត់ និងផ្លូវ · តំបន់ពិព័រណ៍អន្តរជាតិ" នៃពិព័រណ៍វប្បធម៌សិនជិនលើកនេះ នឹងរៀបចំតំបន់ពិព័រណ៍សម្រាប់អឺរ៉ុប អាស៊ី មជ្ឈិមបូព៌ា អាហ្រ្វិក និងអាមេរិកឡាទីនជាដើម និងតំបន់ពិព័រណ៍នាំចូលវប្បធម៌។ ក្នុងនោះ ប្រទេស និងតំបន់ជាច្រើនចូលរួមក្នុងតំបន់ពិព័រណ៍អាស៊ីមានដូចជាប្រទេសកម្ពុជា កូរ៉េខាងត្បូង ថៃ ឡាវ និងឥណ្ឌាជាដើម្។ ចំពោះតំបន់ពិព័រណ៍ពាណិជ្ជកម្មនាំចូលវប្បធម៌បានរៀបចំនូវគ្រឿងគ្រីស្តាល់នៃសាធារណរដ្ឋឆែក និងគ្រឿងស្មូននៃប្រទេសកូរ៉េខាងត្បូងជាដើម ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍នេះ ហើយទន្ទឹមនឹងនោះ តំបន់ពិព័រណ៍នេះនឹងបន្ថែមផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មនាំចេញនាំចូលរបស់ផលិតផលវប្បធម៌៕
អ្នកកាសែត ៖ Li Yue
អ្នកបកប្រែ៖ Li Zha