ក្រុង Tianjin ៖ ឧបករណ៍ និងគ្រឿងចក្រកសិកម្មឆ្លាតវៃបម្រើការដល់រដូវប្រមូលផលនិងដាំដុះ

2023-06-12 15:58:01
ប្រភព:CRI

នៅក្នុងស្រុក Caigongzhuang សង្កាត់ Jinghai ក្រុង Tianjin គ្រឿងចក្រកសិកម្មបានសាបព្រោះគ្រប់ពូជផ្លែពោតនៅលើដីស្រែបន្ទាប់ពីប្រមូលផលស្រូវសាលី។

គ្រឿងចក្រ និងឧបករណ៍កសិកម្មជាង ៣០ ឈុតកំពុងប្រមូលផលស្រូវសាលីសាបព្រោះគ្រាប់ពូជផ្លែពោត និងថែទាំដំណាំលើដី។គ្រឿងចក្រកសិកម្មឆ្លាតវៃ និងមានប្រសិទ្ធភាពការងារខ្ពស់ជាង ២០ ឈុតត្រូវបានដាក់តាំងបង្ហាញនៅនឹងកន្លែងដែលបញ្ជាក់ថា រដូវប្រមូលផលនិងដាំដុះនៃទីក្រុង Tianjin បានចាប់ដំណើរការជាផ្លូវការជាមួយនិងការបម្រើការដោយឧបករណ៍ និងគ្រឿងចក្រកសិកម្មឆ្លាតវៃ៕

ក្រុង Tianjin ៖ ឧបករណ៍ និងគ្រឿងចក្រកសិកម្មឆ្លាតវៃបម្រើការដល់រដូវប្រមូលផលនិងដាំដុះ