ទស្សនាទីក្រុងប៉េកាំងតាមអ័ក្សកណ្តាល

2023-06-16 12:56:05
ប្រភព:ស៊ីនហួចិន

អ័ក្សកណ្តាលនៃទីក្រុងប៉េកាំងត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១៣ដែលមានប្រវែងសរុប ៧.៨គីឡូម៉ែត្រ ដោយយកប៉ម ស្គរម៉ោងជាចុងខាងជើង ឆ្ពោះទៅភាគខាងត្បូងឆ្លងកាត់ស្ពានវ៉ាន់នីង សួនជីងសានវាំងចាស់ ទ្វារទួន​អគារធានអានមិន ស្ពាន ជីងសួនក្រៅ សួនធានអានមិននិងអគារជំុវិញ ទ្វារជឹងយ៉ាងផ្លូវស្ថិតនៅផ្នែកខាងត្បូងនៃអ័ក្សកណ្តាល រហូតដល់ទ្វារយ៉ុងទីងដែលស្ថិតនៅចុងខាងត្បូង។ នៅសងខាងមាន វត្តថាយវិហារទេវអធិរាជ  វិហារមេឃា និងវិហារសានណុងនៅស្របសងខាងនោះ។

បន្ទាប់ពីជាង ៧ សតវត្សមក អ័ក្សកណ្តាលរបស់ទីក្រុងប៉េកាំងបានបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយបន្តមានឥទ្ធិពលលើការអភិវឌ្ឍទីក្រុង។ សព្វថ្ងៃនេះ បេតិកភណ្ឌវប្បធម៌ដែលមានវត្តមានលើអ័ក្សកណ្តាលរបស់ទីក្រុងប៉េកាំងតែងតែមានភាពសុខដុមរមនាជាមួយនឹងមនុស្សដើរកម្សាន្តនៅទីនេះ។

អ្នកសារព័ត៌មាន៖ យិន ឆាវ

អ្នកបកប្រែ ៖ Shen Yan

ទស្សនាទីក្រុងប៉េកាំងតាមអ័ក្សកណ្តាល